ចាប់បាន ជនក្លែងបន្លំជាសម្ថកិច្ចម្នាក់ ដែលធ្វើសកម្មភាព ស្ទាក់រថយន្ត ដើរឆែកតាម ហាងលក់ទំនិញ និងផ្ទះស្នាក់នៅជនបរទេសស្របច្បាប់ ដើម្បីជំរិតទាប្រាក់
ភ្នំពេញ៖ កម្លាំងអធិការនគរបាលស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួនជនក្លែងបន្លំ ធ្វើជាសម្ថកិច្ចកំពុងធ្វើសកម្មភាព ស្ទាក់រថយន្ត ដើរឆែកតាម ហាងលក់ទំនិញ និង ផ្ទះស្នាក់នៅជនបរទេសស្របច្បាប់ ដើម្បីជំរិតទាប្រាក់ ជាច្រើនករណីនូវតាមបណ្តាខេត្តនានា ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ថា ជាប់អន្ទាក់លោកយាយយ៉ាតហើយ សូមកុំមកសាងអំពើអាក្រក់បំផ្លាញកិត្តិយស កងកម្លាំងសម្ថកិច្ច និង កិត្តិយសជាតិ សូមពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្ត ជនល្មើស មានបក្សពួកជាច្រើននាក់ មានអាស្រ័យដ្ឋានខេត្តកណ្តាល ដើរធ្វើសកម្មភាពតាម បណ្តាខេត្តជាច្រើន ។


