Feature

អគ្កនាយកស៊ីម៉ាក់ បង្ហាញសំបកគ្រាប់ ទម្លាក់ពីយន្តហោះ F-16 ក្នុងសង្គ្រាមសៀមឈ្លានពាន​ ដែលផលិតដោយ ឧស្សាហកម្មយោធា អ៊ីស្រាអ៊ែល

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហាញនូវ សំបកគ្រាប់ ដែលទម្លាក់ពីយន្តហោះF-16 ក្នុងសង្គ្រាមសៀមឈ្លានពាន​លើកម្ពុជា ដែលផលិតដោយ ឧស្សាហកម្មយោធាអ៊ីស្រាអ៊ែល។

នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង រតនា បានបង្ហោះរូបភាព៤សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «នេះជារបស់ពិតនៃភស្តុតាងសង្គ្រាម ! គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ទម្ងន់ជិត ១.០០០គីឡូក្រាម​(១តោន)ទាំងនេះ ជាសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ក្នុងសង្គ្រាមសៀមឈ្លានពាន​ ដែលត្រូវបានប្រតិបត្តិការ ដោះបន្សាបទុកជាភស្តុតាងមរតកប្រវតិ្ត សាស្ត្រសង្គ្រាមឈ្លានពាន!! គ្រាប់បែកនេះផលិតក្នុងខែសីហា​ ឆ្នាំ១៩៩៦​ ដោយឧស្សាហកម្មយោធាអ៊ីស្រាអ៊ែល​»។

To Top