Feature

គម្រោងស្ដារស្ទឹងសៀមរាប ជំហាន២ (KHM-18)

ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារផ្នែកអនុវត្តគម្រោង (PIU) គម្រោងស្ដារស្ទឹងសៀមរាបជំហាន២ (KHM-18) ដឹកនាំដោយលោក តាន់ គឹមអង ប្រធានការិយាល័យបច្ចេកទេស តំណាងលោក លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានចូលរួមជាមួយប្រតិភូតំណាងធនាគារនីហរ័ណអាហរ័ណកូរ៉េ (Korea Eximbank) ប្រចាំប្រទេសកម្ពុជា។

ដោយមានការអញ្ជើញចូលរួមពីលោក ឌុច គឹមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនម៉ៅការសាងសង់ ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ដារស្ទឹងសៀមរាបជំហាន២មុននឹងបញ្ចប់សុពលភាពនាពេលខាងមុខនេះ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top