Feature

និន្នាការថ្មីគួរជាទីមោទនៈ គឺកំណើនទេសចរជាតិ ឡើងដល់ ២០,៣ លាននាក់ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦

ភ្នំពេញ៖ តាមរយៈការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និងគោលការណ៍អ នុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើដាក់ចេញនូវយុទ្ធនាការ ជំរុញទេសចរណ៍ថ្មី និងទាក់ទាញដូចជា «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ព្រមទាំងកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម បង្កលក្ខណៈអំណោយផល ដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកម្សាន្តជាច្រើន នៅទូទាំងប្រទេស បានបង្កើតនូវសន្ទុះវិជ្ជមាន សម្រាប់ទេសចរណ៍ជាតិ គួរឱ្យកត់សម្គាល់សម្រាប់វិស័យទេសចរណ៍កម្ពុជា។ 

ជាក់ស្តែង ចរន្តទេសចរណ៍ក្នុងស្រុក មានការកើនឡើងយ៉ាងខ្លាំង ដោយអ្វីដែលជាចំណុចលេចធ្លោនោះ គឺចំនួនភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងស្រុក បានហក់ឡើងរហូតដល់ ៥៤,២% ស្មើនឹងជាង ២០,៣ លាននាក់ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ដោយកំណើនដ៏គួរឱ្យកត់សម្គាល់នេះបណ្តាលមក ពីការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ក៏ដូចជាការអភិវឌ្ឍផលិតផល និងតំបន់ទេសចរណ៍ថ្មីៗ ដែលបានទាក់ទាញប្រជាពលរដ្ឋ ឱ្យចេញដើរលេងកម្សាន្ត និងស្វែងយល់ពីគោលដៅទេសចរណ៍ ក្នុងស្រុកកាន់តែច្រើនឡើង៕

Angkor Wat, Siem Reap Cambodia
To Top