ពីទូកតូចមួយ ដល់បក្សធំមួយចាប់ពីឆ្នាំ ១៩២១ ដល់ឆ្នាំ ២០២៦ បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ដំណើរដ៏រុងរឿងរយៈពេល ១០៥ ឆ្នាំ
ទូកក្រហមតូចនោះ មានសារៈសំខាន់ខ្លាំងណាស់ ដោយសាបព្រោះគ្រាប់ពូជនៃបដិវត្តន៍ចិននិងចាប់ផ្តើមដំណើរឆ្លងកាត់សតវត្សរ៍របស់បក្សកុម្មុយនិស្តចិន ។ អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ពួកកុម្មុយនិស្តជំនាន់ៗបានតស៊ូយ៉ាងស្វិតស្វាញ បានធ្វើពលិកម្ម និងចូលរួមចំណែក ព្រមទាំងរួបរួមគ្នា និងដឹកនាំប្រជាជនចិនឱ្យឈានទៅមុខក្នុងការលោតផ្លោះដ៏អស្ចារ្យរបស់ប្រជាជាតិចិន ពីការក្រោកឈរឡើង ក្លាយជាវិបុលភាព ទៅជារឹងមាំជាមួយនឹងទំនុកចិត្តពេញលេញ ។
ពីទូកក្រហមតូចមួយដល់កប៉ាល់ដ៏អស្ចារ្យ គណបក្សកាន់អំណាចធំជាងគេបំផុតរបស់ពិភពលោកដែលមានសមាជិកជាង ១០០ លាននាក់បានដឹកនាំប្រទេសនៅភាគខាងកើតដ៏អស្ចារ្យមួយដែលមានប្រជាជនជាង ១.៤ ពាន់លាននាក់យ៉ាងមានឥទ្ធិពល បក្សកុម្មុយនីស្សចិនកំពុងបោះជំហានទៅមុខដោយស្មារតីខ្ពស់ និងជំហានដ៏អស្ចារ្យឆ្ពោះទៅរកគោលដៅដ៏អស្ចារ្យ នៃការកសាងប្រទេសជាតិឱ្យរឹងមាំ និងសម្រេចបាននូវការរស់ឡើងវិញនៃជាតិ ៕









