ប្រទេសអាល្លឺម៉ង់ សីតុណ្ហភាពកាន់តែអាក្រក់ ឡើងដល់ជាង ៤១អង្សារសេ ខ្ពស់បំផុតក្នុងកំណត់ត្រា ខណៈរលកកម្តៅនៅអឺរ៉ុបរំកិលទៅទិសខាងកើត
បរទេស៖ ប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី បានស៊ូទ្រាំនឹងស្ថានភាពអាកាសធាតុក្តៅខ្លាំងនៅថ្ងៃសៅរ៍ ខណៈដែលរលកកម្ដៅដែលជាប់ទាក់ទងនឹងការស្លាប់របស់មនុស្សរាប់សិបនាក់នៅអឺរ៉ុបខាងលិច បានរាលដាលទៅទិសខាងកើត បន្ទាប់ពីសីតុណ្ហភាពបានបំបែកកំណត់ត្រាលើសពី ៤០ អង្សាសេ (១០៤ អង្សាហ្វារិនហៃ)។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា ចក្រភពអង់គ្លេស បារាំង ស្វីស និងអាល្លឺម៉ង់ សុទ្ធតែបានជួបប្រទះនឹងកម្ដៅលើសកំណត់ត្រាក្នុងខែមិថុនា ហើយប្រព័ន្ធអាកាសធាតុអាចសាកល្បងកំណត់ត្រាបន្ថែមទៀត នៅពេលដែលវារំកិលឆ្លងកាត់ប្រទេសអាល្លឺម៉ង់ឆ្ពោះទៅប្រទេសប៉ូឡូញ។
អ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្ដៅនេះស្ទើរតែមិនអាចទៅរួចទេ បើគ្មានការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស ដែលធ្វើឱ្យសីតុណ្ហភាពពេលយប់នៅសប្តាហ៍នេះទំនងជាខ្ពស់ជាងពីរទសវត្សរ៍មុនដល់ទៅ ១០០ ដង។
នៅថ្ងៃសុក្រ កំណត់ត្រាថ្មីនៃសីតុណ្ហភាពរបស់អាល្លឺម៉ង់គឺ ៤១,៣ អង្សាសេ ត្រូវបានឈានដល់នៅជិតទីក្រុង Saarbruecken ជិតព្រំដែនបារាំង ហើយអ្នកនាំពាក្យម្នាក់របស់សេវាឧតុនិយមជាតិអាល្លឺម៉ង់ បាននិយាយថា ការអាននេះនៅតែជាបឋម។
ប្រែសម្រួលៈ ណៃ តុលា
