អ៊ីស្រាអែលវាយប្រហារទៅលើភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខបាន១ថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក
បរទេស៖ អ៊ីស្រាអែលបានវាយប្រហារទៅលើភាគខាងត្បូងប្រទេសលីបង់ ថ្ងៃសៅរ៍ គឺមួយថ្ងៃបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងតាមបណ្តោយព្រំដែនរវាងប្រទេសទាំង២បន្ទាប់ពីមានអរិភាពអស់រយៈពេលជាច្រើនខែ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់បានផ្សាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿងបានវាយប្រហារនៅ Nabatieh al-Fawqa ដែលស្ថិតនៅខាងក្រៅតំបន់សន្តិសុខដែលបង្ហាញនៅលើផែនទីដែលបានបោះពុម្ពផ្សាយដោយអ៊ីស្រាអែលនៃតំបន់ដែលបានពង្រីកដែលកងទ័ពរបស់ខ្លួនគ្រប់គ្រងនៅភាគខាងត្បូងប្រទេសលីបង់។
ចំណែកយោធាអ៊ីស្រាអែលបានប្រាប់រ៉យទ័រថា ខ្លួនបានធ្វើការវាយប្រហារនេះ ដោយប្រើយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ព្រោះគ្មានកងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់នោះទេ។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើបុគ្គលម្នាក់ដែលបង្កការគំរាមកំហែងដល់កងកម្លាំងរបស់ខ្លួន ដោយមិនបានផ្តល់ព័ត៌មានលម្អិត ឬភស្តុតាងបន្ថែមទៀតនោះទេ។
ប្រែសម្រួលៈ ណៃ តុលា









