លោក ទីវ រាវុឌ្ឍ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកកាដូលើកទឹកចិត្តជូនសិស្សានុសិស្ស ឃុំក្បាលត្រាច
ពោធិ៍សាត់-ថ្ងៃទី២៨ ខែ០៦ ឆ្នាំ២០២៦ លោក ទីវ រាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច កំពង់ពោធិ៍និង ឃុំអូរសណ្តាន់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលដ៏ស្និទ្ធស្នាលមួយជាមួយប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ នៅក្នុងឃុំក្បាលត្រាច។

នៅក្នុងឱកាសនោះ លោក ទីវ រាវុឌ្ឍ បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងសិក្សារបស់ប្អូនៗ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា “ការអប់រំ គឺជាសោរគន្លឹះក្នុងការផ្លាស់ប្តូរវាសនាខ្លួនឯង គ្រួសារ និងសង្គមជាតិ”។

លោកក៏បានដាស់តឿនឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ ហើយត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ដើម្បីជាការលើកទឹកចិត្តដល់ការសិក្សា លោក ទីវ រាវុឌ្ឍ ក៏បានផ្តល់ថវិកាក្នុងម្នាក់ៗ៥០០០០៛ផងដែរ។
តំណាងលោកគ្រូ-អ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្សនៅក្នុងឃុំក្បាលត្រាច បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ទីវ រាវុឌ្ឍ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។
កម្មវិធីសំណេះសំណាលនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល ភាពស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹមរបស់ប្អូនៗសិស្សានុសិស្សគ្រប់ៗគ្នា៕
អត្ថបទនេះ- ខេម៉ា | ដើមអម្ពិល









