Feature

លោក សុខ សូកេន ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី ក្នុងឱកាសកិច្ចប្រជុំ ICAPP លើកទី៤៥

ម៉ុងហ្គោលី៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី៤៥ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន នៃ ICAPP បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ចូលជួបសម្ដែងការគួរសមជាមួយ លោក Uchral Nyam-Osor នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី និងជាប្រធានគណបក្សប្រជាជនម៉ុងហ្គោលី បានប្រព្រឹត្តទៅនៅវិមានរដ្ឋាភិបាល ក្នុងបរិវេណការិយាល័យនាយករដ្ឋមន្ត្រី នៃប្រទេសម៉ុងហ្គោលី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦៕

To Top