Feature

ក្មេងទំនើងចំនួន១១នាក់ បែកគំនិតធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ បង្កការភ័យខ្លាចដល់ពលរដ្ឋកំពុងធ្វើដំណើរ​ ត្រូវអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បង្ក្រាប ​និង​ឃាត់ខ្លួនភ្លាមៗ​

កំពង់ស្ពឺ​៖ ​ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការចង្អុលបង្ហាញពីសំណាក់ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក្រោម​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាប និងឃាត់ខ្លួន​ក្មេងទំនើងបាន​ជា​បន្ត​បន្ទាប់ចំនួន១១នាក់​ និងត្រូវអនុវត្តតាមវិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។

នៅយប់វេលាម៉ោង ០១:០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងលិចវត្តម្រុំខាងជើង ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានក្មេងទំនើងមួយក្រុមទៀត បានធ្វើការបង្ហោះម៉ូតូ និងជិះម៉ូតូជាក្រុមបង្ករភាពរញេរញៃតាមផ្លូវសាធារណៈ ក៏ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ ទេម ទឹម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,២.ឈ្មោះ ឯម សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ, ៣.ឈ្មោះ ឃ្លាំង ឡាយហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ, ៤. ឈ្មោះ ឃឿម សំណាង ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,៥.ឈ្មោះ យុន ធាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,៦.ឈ្មោះ គង់ គីមីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ,៧.ឈ្មោះ ឃឿន មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ។

បន្ទាប់មកនៅយប់វេលាម៉ោង ០១:១០នាទី នៅថ្ងៃទី ខែ ឆ្នាំដដែល នៅចំណុចផ្លូវជាតិលេខ ១០៥ ស្ថិតនៅភូមិទួលគក  សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏មានកណីក្រុមក្មេងទំនើងមួយក្រុមទៀតកំពុងធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ បន្ថែមទៀតដែលមានឈ្មោះដូចជា,១.ឈ្មោះ អន ឡេង ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ២.ឈ្មោះ ពយ បារាំង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករផ្សាដែក ៣.ឈ្មោះ រ៉េត រី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករផ្សាដែក, ៤,ឈ្មោះ ខាត់ កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងចាប់យករួមមាន ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក HONDA DREAM ពណ៌ស ឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1V-4664​ , ម៉ាកHONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ ភ្នំពេញ 1LL-5214 , ម៉ាកHONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MH-7206, ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ កំពង់ស្ពឺ 1Z-4834, ម៉ាក NEX CROSS ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ស្ពឺ 1AC-7460) , ទូរស័ព្ទ ចំនួន០៧គ្រឿង (ម៉ាក IPHONE ចំនួន០៦គ្រឿង, ម៉ាក INFINIX  ០១គ្រឿង)
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ​ ឪពុក​​​និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់សណ្តាប់សង្គម​ ជាហេតុនាំឲ្យមានការបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញខ្លួន បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូវិញត្រូវបានដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោក​ឧត្តម​សេនីយ​ត្រី​​​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏​សូម​អំពាវនាវ​ដល់បងប្អូនប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសារធារណះបែបនេះ ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍​ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់ លេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថនឹងរក្សារការសម្ងាត់ជូនផងដែរ៕

To Top