ការស្ទង់មតិ របស់បណ្តាញទូរទស្សន៍ CGTN ៖ ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន?
ឆ្នាំ២០២៦ ជាខួប ១០៥ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន បក្សកុម្មុយនីស្តចិនបានរួមសាមគ្គីនិងដឹកនាំប្រជាជនចិនឱ្យទទួលបានសមិទ្ធផលដែលគួរឱ្យកត់សម្គាល់។ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនតែងតែអាចបំពេញតាមការសន្យារបស់ខ្លួន?បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិតដែលមកពីប្រទេសចំនួន៤១ លើពិភពលោក ក្នុងនោះមានអ្នកផ្តល់បទសម្ភាសន៍ចំនួ ១១៥២១នាក់ បានចែករំលែកពីការសង្កេតមើលរបស់ពួកគេ។
ពេលវាយតម្លៃចំពោះមូលហេតុដែលបក្សកុម្មុយនីស្តចិនអាចកាន់អំណាចក្នុងរយៈពេលយូរក្នុងនោះ ការកសាងប្រព័ន្ធបក្សនយោបាយដែលមានការចាត់តាំងខ្ពស់ ការទទួលបានសមិទ្ធផលខាងសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមដ៏សំខាន់ និងការទទួលបានការគាំទ្រពីប្រជាជនស្ថិតនៅចំណាត់ថ្នាក់បីលេខខាងមុខ។អ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញជាទូទៅថា “ការយកចិត្តទុកដាក់ចំពោះការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន” “ការរៀបចំនិងអនុវត្តផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យមនិងវែង” និង “ការបង្កើតយន្តការប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព”គឺមានតម្លៃក្នុងការរៀនសូត្រ៕
