រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល អះអាងថា នឹងកាន់កាប់ផ្នែកខ្លះ នៃតំបន់ហ្គាហ្សាលីបង់ និងស៊ីរី ដោយមិនមានការកំណត់នោះទេ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Katz បាននិយាយថា អ៊ីស្រាអែលនឹងរក្សាកងទ័ពរបស់ខ្លួននៅក្នុងតំបន់ ដែលកាន់កាប់នៃហ្គាហ្សា លីបង់ និងស៊ីរីដោយគ្មានកំណត់នោះទេ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz បាននិយាយដោយពណ៌នាទៀត ដែរអំពីគោលនយោបាយចាំបាច់សម្រាប់ ការការពារព្រំដែនរបស់ខ្លួន ។
ថ្លែងកាលពីថ្ងៃពុធនៅឯពិធីរំលឹកវិញ្ញាណក្ខន្ធទាហាន ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមលីបង់ឆ្នាំ២០០៦ លោក Katz បាននិយាយថានឹងមិនមានការដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់រហូតដល់ក្រុម Hezbollah ត្រូវបានដកហូតអាវុធទាំងស្រុងជាមុនសិន។
លោក Katz បានបញ្ជាក់បែបនេះថា៖គោលនយោបាយរបស់យើងសម្រាប់ការការពារព្រំដែននៃរដ្ឋអ៊ីស្រាអែលគឺច្បាស់ណាស់។ កងកម្លាំងអ៊ីស្រាអែលIDF នឹងមិនដកខ្លួនទេ ហើយនឹងបន្តស្ថិតនៅក្នុងតំបន់សន្តិសុខក្នុងប្រទេសលីបង់ ស៊ីរី និងហ្គាហ្សា ក្នុងរយៈពេលមិនកំណត់នោះឡើយ។
លោកKatz ក៏បានបន្តការព្រមានពីមុនដល់អ៊ីរ៉ង់ដោយនិយាយថា វានឹងត្រូវបានវាយប្រហារដោយ កម្លាំងពេញលេញ ប្រសិនបើវាសងសឹកលើយុទ្ធនាការ យោធារបស់អ៊ីស្រាអែលនៅលីបង់។ ការព្រមាននេះបានធ្វើឡើងបន្ទាប់ ពីការសន្យានាពេលថ្មីៗនេះរបស់ នាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលថាការខិតខំប្រឹងប្រែង របស់អ៊ីស្រាអែលចំពោះ ជ័យជំនះទាំងស្រុង លើអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
