ទិន្នផលឧស្សាហកម្ម របស់ប្រទេសវៀតណាម មានកំណើនខ្លាំងបំផុតក្នុងរយៈពេល ៧ឆ្នាំ
ហាណូយ៖ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់ប្រទេសវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ បានពង្រីក ១០.៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាអត្រាកំណើនខ្ពស់បំផុតសម្រាប់រយៈពេលនេះចាប់តាំងពីឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក VnEconomy ដោយដកស្រង់សម្តីការិយាល័យស្ថិតិជាតិ។
របាយការណ៍នេះបានឧ្យដឹងថា វិស័យផលិតកម្ម និងកែច្នៃ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនឧស្សាហកម្ម បានកើនឡើង ១១.៤ភាគរយ និងរួមចំណែក ៨.៩ភាគរយដល់ការកើនឡើងជារួម។
ប្រភពបានបន្ថែមថា ការផលិត និងចែកចាយអគ្គិសនីកាន់តែរឹងមាំ ក៏ដូចជាការផ្គត់ផ្គង់ទឹក និងការគ្រប់គ្រងកាកសំណល់ ក៏បានគាំទ្រដល់ដំណើរការវិជ្ជមានផងដែរ។
យោងតាមរបាយការណ៍ ផលិតកម្មឧស្សាហកម្មបានកើនឡើងនៅក្នុងតំបន់ទាំង ៣៤ទូទាំងប្រទេស៕









