Feature

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ​

កំពង់ស្ពឺ៖ ដោយ​អនុវត្តតាមគោលការដឹកនាំយ៉ាងបុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៏ខ្ពង់ខ្ពស់របស់​ លោកនាយឧត្តមសេនីយ៍​​​ សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធលើផ្ទៃប្រទសេ និងមានការណែនាំដោយពីសំណាក់ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​
កាលពីវេលាម៉ោង០២.០០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសំណាក់ ក្រុមការងារសហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ រួមនឹងពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ស្ពឺ​ សមាគមកិច្ចការនារីខេត្ត​ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ រាជធានីភ្នំពេញ។

ក្នុង​ពេលនោះ​ដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមនិងក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខ​ ព្រមទាំងបានជូនពរឲ្យ​ លោកស្រី ងួន ចំណាន​ ឆាប់បានជាសះស្បើយពីជំងឺ និងបានសមប្រកបដោយសុខភាពល្អផងដែរ ជាទឹកចិត្តសប្បុរស​​​ ចែករំលែក​​​ ក្នុងការជួយគ្នាក៏នបានឧបត្ថម្ភ​ជាថវិកាចំនួន ៥០០,០០០រៀល(ហាសិបមុឺនរៀល) និងផ្លែឈើ១កន្ទ្រក់​​ ថែមទៀតផងដែលសរុបជាថវិកាចំនួន ៩០០,០០០រៀលផងដែរ។ការសាងអំពើល្អគឺជាការប្រព្រឹត្តអំពើជាកុសលទាំងឡាយ តាមរយៈការគិត ការនិយាយ និងការធ្វើសកម្មភាព ដែលមិនត្រឹមតែនាំមកនូវសេចក្តីសុខដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសេចក្តីសុខផ្លូវចិត្ត ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាដល់ខ្លួនឯងផ្ទាល់ផងដែរ៕

To Top