ព័ត៌មានអន្តរជាតិ

​ ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា​ កើនឡើងដល់ ៣.៣៤២នាក់

ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកជាប់ៗគ្នា នៅវេណេស៊ុយអេឡា​ បានកើនឡើងដល់ ៣.៣៤២នាក់ ដោយមានអ្នករងរបួស ១៦.៧៤០នាក់ នេះបើយោងតាមការលើកឡើង របស់ប្រធានរដ្ឋសភាលោក Jorge Rodriguez។

លោក Rodriguez បានឧ្យដឹងនៅក្នុងព័ត៌មានថ្មីៗនៅលើបណ្ដាញ​ Telegram ថា ចំនួនអ្នកដែលត្រូវបានជួយសង្គ្រោះនៅតែមានចំនួន ៦.៤៦២នាក់។

ប្រធានាធិបតី​ ស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ក៏បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃ ដើម្បីឧទ្ទិសដល់ជនរងគ្រោះនៃការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសនេះកាលពីថ្ងៃទី២៤ ខែមិថុនា។

លោកស្រី Rodriguez បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃមនថា “ដើម្បីជាកិត្តិយសដល់ជនរងគ្រោះ ខ្ញុំបានសម្រេចចិត្តប្រកាសកាន់ទុក្ខជាតិរយៈពេល​ ៧ថ្ងៃ ដោយចាប់ផ្តើមនៅម៉ោង ៦:០០ល្ងាចថ្ងៃនេះ”។

លោកបានលេីកឡេីងថា មនុស្សចំនួន ៦.៤៦១ នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកជួយសង្គ្រោះអន្តរជាតិ និងក្នុងស្រុកជាង ៤.០០០ នាក់ និងអ្នកស្ម័គ្រចិត្ត។

លោក Rodriguez ដែលក៏ជាប្រធានមជ្ឈមណ្ឌលបញ្ជាការ​ សម្រាប់ការបង្កើតជំរំបណ្ដោះអាសន្នផងដែរ បានអំពាវនាវដល់បុគ្គលិកសុខាភិបាល បុគ្គលិកសន្តិសុខ និងអ្នកពន្លត់អគ្គីភ័យ ឱ្យចុះឈ្មោះនៅលើវេទិកា Patria ដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋានដែលបណ្តាលមកពីការរញ្ជួយដី៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top