Feature

កម្ពុជានិងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើ “វិស័យប្រេងនិងឧស្ម័ន”

ភ្នំពេញ៖លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបពិភាក្សាការងារជាមួយ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើទីផ្សារឧស្ម័ននៅកម្ពុជា។

តាមរយៈជំនួបពិភាក្សាការងារនេះ កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះឱកាសវិនិយោគនិងលទ្ធភាព ក្នុងការកសាងភាពជាដៃគូដ៏រឹងមាំ ក្នុងនោះភាគីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម​ នឹងនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយ៉ាងជិតស្និទ្ធ បើទោះបីជាទីផ្សារថាមពល នៅអាស៊ីបូព៌ា កំពុងជួបប្រឈមនឹង ស្ថានភាពមិនប្រាកដប្រជា ក៏ដោយ៕

To Top