ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលអង្កការណាតូនៅតួគី ខណៈដែលប្រធានបទនៃវិស័យការការពារជាតិ គឺជាដំណោះស្រាយកង្វល់ផ្នែកយោធា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកិច្ចប្រជុំកំពូលរបស់មេដឹកនាំណាតូ
បានបើកនៅក្នុងរដ្ឋធានីអង់ការ៉ាប្រទេសតួគីកាលពីថ្ងៃអង្គារជាមួយនឹងវេទិកាឧស្សាហកម្មការពារជាតិ
ជាអទិភាពសំខាន់មួយដោយបង្ហាញពីគំនិតផ្តួចផ្តើមឧស្សាហកម្មការពារជាតិសំខាន់ៗដែលមានគោល
បំណងពន្លឿនការផលិត និងលទ្ធកម្មអាវុធ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការពង្រីកផ្នែក
យោធារបស់សម្ព័ន្ធមិត្ត។

គេកត់សម្គាល់ឃើញថាការដាក់បញ្ចូលជាលើកដំបូងរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ វេទិកានេះបាន
ប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ណាតូ និងអ្នកតំណាងមកពីក្រុមហ៊ុនការពារជាតិលោកខាងលិចធំៗ ដើម្បីពិភាក្សាអំពី
កិច្ចខិតខំប្រឹងប្រែងក្នុងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់យោធានៅទូទាំងរដ្ឋជាសមាជិក។

នៅក្នុងព្រឹត្តិការណ៍នេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានចាប់ផ្តើមគំនិតផ្តួចផ្តើម
Drone Edge ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក ដោយនិយាយថា រដ្ឋ
ជាសមាជិកនឹងផ្តល់ប្រាក់ជាង៤០ពាន់លានដុល្លារដល់វិស័យនេះក្នុងរយៈពេល៥ឆ្នាំខាងមុខ។

គាត់ក៏បានបង្ហាញពីទំរង់ ថ្មីដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ក្រុមហ៊ុនការពារឯកជនក្នុងការ
ចូលទៅកាន់កិច្ចសន្យាសម្ព័ន្ធភាព និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការឧស្សាហកម្មតម្លៃ២​,៨ ពាន់លានដុល្លារ
ដែលក្រុមហ៊ុនការពារជាតិអាមេរិក រួមទាំងក្រុមហ៊ុន Lockheed Martin អាចចាប់ដៃគូជាមួយក្រុមហ៊ុន
អឺរ៉ុបដើម្បីផលិតអាវុធដែលរចនាដោយសហរដ្ឋអាមេរិក ដូចជារថក្រោះ Abrams និងមីស៊ីល ATACMS នៅអឺរ៉ុប
ជាដើម។

ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូន និងប្រតិបត្តិការ សម្ព័ន្ធមិត្តជាច្រើន
រួមទាំងប្រទេសតួគី បានចាប់ផ្តើមគំនិតផ្តួចផ្តើមលទ្ធកម្មរួមគ្នាថ្មី ដើម្បីពង្រីកកងនាវាដឹកជញ្ជូនយុទ្ធសាស្ត្រ និងយន្តហោះ
ចាក់សាំងតាមអាកាសរបស់អង្គការណាតូផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top