Feature

នារីស្រស់ស្អាតម្នាក់សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង បុកមនុស្សរងរបួសបាក់ឆ្អឹងជំនី និង ដងកាំបិត ហើយមិនព្រមសហការ ទ្រហោយំឡាំប៉ា រហូតដល់សមត្ថកិច្ចលួងជិតកន្លះម៉ោង ទើបទៅខណ្ឌ

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង បានបើករយន្តសេរីទំនើបម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ(2CL-0120) ទិសដៅពីកើតមកលិចមកដល់នឹងចំណុចកើតហេតុក៏បានបុកម៉ូតូមួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ(1TL-9229)ដែលបើកស្របទិសគ្នាបណ្ដាលអោយភាគីម៉ូតូរងរបួសបាក់ឆ្អឹងជំនីនិងដងកាំបិត ត្រូវបញ្ជួនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ ចំណែកនារីស្រស់ស្អាតខាងលើ មិនព្រម សហការជាមួយ សមត្ថកិច្ចនៅស្រែទ្រហោយំកូរពេញក្នុងឡានសមត្ថកិច្ចព្យាយាមលួងជិតកន្លះម៉ោងបានព្រមទៅខណ្ឌ កើតហេតុនៅវេលាម៉ោង11:40នាទីយប់ ត្រូវនឹងថ្ងៃទី10កក្កដា ឆ្នាំ2026 ស្ថិតនៅសង្កាតចោមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

To Top