ក្រសួង២ សហការគ្នា ដំឡើងអំពូលភ្លើង ប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈ
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ ក៏មានការចូលរួមពី លោក-លោកស្រី ថ្នាក់ដឹកនាំនៃក្រសួងទាំង២ អភិបាល, អភិបាលរង រាជធានី-ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។
សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈនាពេលនេះ មានគោលបំណង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺ ដោយប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់តាមបណ្តាញផ្លូវថ្នល់៕









