បង្ក្រាបទីតាំងប្រព្រឹត្តអំពេីសញ្ចារកម្ម ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ រំដោះនារី ៧នាក់
កំពង់ស្ពឺ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឆ្មក់បង្ក្រាបទីតាំងសង្ស័យសញ្ចារកម្ម និងផ្តល់ទីតាំងប្រព្រឹត្តមួយកន្លែងនៅក្នុងភូមិសាស្ត្រស្រុកថ្ពង ឃាត់ខ្លួនស្ត្រីម្នាក់ជាម្ចាស់ទីតាំង និងរំដោះនារីសេវា ៧នាក់ ក្នុងនោះ ២នាក់ ជាអនីតិជន។

ការឆ្មក់បង្ក្រាបនេះធ្វើឡើងនៅចំណុចទីតាំងអាហារដ្ឋាន យីហោ ម្លប់លាភត្រជាក់ចិត្ត និងផ្ទះសំណាក់ យីហោ ហេងហេង ស្ថិតក្នុងភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រីវរសេនីយ៍ឯក មួន មល្លិកា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេ នីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធីពី លោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានឆ្មក់ចូលទីតាំងខាងលើ និងបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ សុខុម សៀប អា យុ៦០ឆ្នាំ ជាម្ចាស់ទីតាំងនាំកាន់ស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿង។

ក្នុងប្រតិបត្តិការនោះដែរ កម្លាំងការិយាល័យបានសង្គ្រោះស្ត្រីបម្រើសេវាចំនួន ៧នាក់ ក្នុងនោះ២នាក់ជាអនីតិជន ដែលទទួលបានការលួងលោមអូសទាញ ធានាពីស្ត្រីម្ចាស់ហាង។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើសាកសួរនារីទាំង ៧នាក់ (អនីតិជ ន ២នាក់) និងម្ចាស់ហាង ដេីម្បីចំណាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតសមត្ថកិច្ច









