Feature

លោកលឹម សុខតូ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យលក្ខណះបច្ចេកទេសយានយន្តប្រចាំឆមាសទី១និងលើកទិសដៅបន្តសម្រាប់ឆមាសទី២

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៧ ខែកកក្កដា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តការងារសម្រាប់ឆមាសទី២ ក្រោមអធិបតីភាព ឯកឧត្តម លឹម សុចតូ អភិបាលរង នៃគណៈអភិបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ លោកអនុប្រធានមន្ទីរ លោប្រធានការិយាល័យដឹកជញ្ចូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ តំណាងស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងអភិបាលគណៈអភិបាលក្រុង-ស្រុកចំនួន7 និងនាយកការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរួមគ្នាពិនិត្យ វាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ ដូចជាពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមយាន្តដ្ឋាន និងបណ្តុៈបណ្តាលមន្រ្តីសំរាប់ការងារផ្សព្វផ្សាយលក្ខណៈបច្ចេកទេសយានយន្ត៕

ប្រភព÷មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល

To Top