«ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត»និង«ផែនការសកម្មភាពស្តីពីអភិបាលកិច្ចក្រមសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ»ត្រូវបានប្រកាស
ថ្ងៃទី ១៧ ខែកក្កដា កិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល បានបើកធ្វើនៅក្រុងសសៀហៃ ។ ក្នុងកិច្ចប្រជុំលើកនេះ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិនបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកាសពី «ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត» ។
«ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត» មានគោលបំណងអនុវត្តស្មារតីនៃការអនុសាសន៍ណែនាំសំខាន់ៗរបស់លោកអគ្គលេខាធិការបក្ស Xi Jinping ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបញ្ញាសិប្បនិម្មិត ការកាត់បន្ថយគម្លាតឌីជីថលនិងកាជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ។
នៅថ្ងៃដដែល ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិនបានរួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកាស«ផែនការសកម្មភាពស្តីពីក្រមសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ»ដើម្បីផ្តល់ជាគោលការណ៍ដែលអាចអនុវត្តបានចំពោះអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ៕









