Feature

លោក អេង គន្ធា អញ្ជើញជាអធិបតីក្នុងកម្មវិធីដាំកូនក្ងោក នៅវិទ្យាល័យកោះរំដួល

ពោធិ៍សាត់៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦លោក អេង គន្ធា ប្រធានក្រុមការងារចុះជួយឃុំ អន្សាចំបក់និងឃុំស្រែស្តុក បានអញ្ជើញចូលរួមវិធីដាំកូនក្ងោក ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

ស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់( វិទ្យាល័យកោះរំដួល)
ដោយមានគោលបំណងរួមចំណែកលើកកម្ពស់ការអភិរក្សបរិស្ថាន បង្កើនភាពបៃតង និងជំរុញការយល់ដឹងអំពីការថែរក្សាធនធានធម្មជាតិដល់យុវជនជំនាន់ក្រោយ។

ការដាំកូនក្ងោកនេះ គឺជាសកម្មភាពដ៏មានអត្ថន័យ ដែលបង្ហាញពីស្មារតីស្រឡាញ់បរិស្ថាន ការទទួលខុសត្រូវចំពោះសហគមន៍ និងការចូលរួមកសាងសាលារៀនឱ្យកាន់តែមានសោភ័ណភាព និងបរិយាកាសស្រស់បំព្រងសម្រាប់ការសិក្សា។

អត្ថបទដោយ÷ ខេម៉ា | ដើមអម្ពិល

To Top