កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា
ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថាជនភៀសសឹក ដល់ទៅជាងកន្លះលាននាក់ ត្រូវរងទុក្ខដោយសារការលុកលុយ និងការកាន់កាប់របស់ថៃ លើដែនអធិបតេយ្យកម្ពុជា។ នាពេលថ្លែងនោះគណប្រតិភូថៃ ក៏បានមានវត្តមាននៅទីនោះផងដែរ។ ក្រៅពីនោះ លោកស្រីក៏បានថ្លែងអញ្ជើញសមាជិកអង្គប្រជុំមកទស្សនាអង្គរវត្ត ដែលជាសម្បត្តិអច្ឆយៈរបស់កម្ពុជាផងដែរ។

តួលេខផ្លូវការបង្ហាញថា ជនភៀសសឹកកម្ពុជាប្រមាណជាង២០០០០នាក់ ពុំទាន់អាចត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញដោយសេចក្តីថ្លែថ្នូ និងសុវត្ថិភាពបាននៅឡើយ ដោយសារតែការរារាំងដោយយោធាថៃ តាមរយៈការដាក់បន្លាលួស និងកុងទីន័រ។ អ្នកច្បាប់អន្តរជាតិ បានវាយតម្លៃថា ការវាយដណ្តើមកាន់កាន់ដោយកម្លាំង ជាការរំលោភច្បាប់ទាំងធម្មនុញ្ញអ.ស.ប និងធម្មនុញ្ញអស.ស.ប។ កការទូតថៃពិតជាបានដឹងខ្លួនថាមានអ្វីកើតឡើង ដូច្នេះហើយគេតែងសំងំចំពោះភាពគ្លើនរបស់យោធាខ្លួន និងឆ្លើយតប ក្រោយកម្ពុជាប៉ុណ្ណោះ ដែលមានន័យថា ជនល្មើសតែងខ្លាចស្រមោលរបស់ខ្លួន។

គេត្រូវរង់ចាំមើល ឥរិយាបទរបស់ថៃ ថាតើថៃ នៅគោរពច្បាប់អន្តរជាតិឬទេ និងឱ្យតម្លៃអាស៊ានឬទេ ខណៈដែលប្រទេសនេះ ជាប្រទេសជាប្រទេសដើមទាំង៦ រួមបង្កើតអាស៊ាន ហើយដែលសេចក្តីប្រកាសអាស៊ានឆ្នាំ១៩៦៧នៅពេលនោះ ត្រូវបានប្រកាសចេញពីក្រុងបាងកក។ ចំណែកថ្មីៗនេះផងដែរ គេឃើញថៃ បានចេញមុខស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីបង្ហាញឱ្យគេឃើញ ខណៈដែលថៃខ្លួនឯង ជាន់ឈ្លីច្បាប់អន្តរជាតិ៕









