Feature

អ៊ីរ៉ង់​ អះអាងថា​ ការឈប់បំពេញកាតព្វកិច្ចក្រោម​ MOU គឺដោយសារអាមេរិក​ រំលោភលើការប្តេជ្ញាចិត្ត​

តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានឧ្យដឹងថា​ អ៊ីរ៉ង់បានបញ្ឈប់ការបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមអនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព (MoU) ជាមួយសហរដ្ឋអាមេរិក ដោយសារទីក្រុងវ៉ាស៊ីនតោន​ បានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ លោក Gharibabadi បានឧ្យដឹងថា សហរដ្ឋអាមេរិកបានរំលោភ ឬផ្អាក “ការប្តេជ្ញាចិត្តទាំងអស់របស់ខ្លួន” ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់​ ឥឡូវនេះកំពុងផ្តោតលើការការពារខ្លួន ហើយ “គ្មានដំណឹងនៃការចរចានោះទេ”។

លោកបានលេីកឡេីងថា “អ្វីដែលយើងកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន​ គឺការការពារប្រទេសតាមរបៀបដ៏ម៉ឺងម៉ាត់​ លើកនេះដែរ អាមេរិក​ បានទទួលចម្លើយរបស់ពួកគេរួចហើយថា សកម្មភាពឈ្លានពានទាំងនេះនឹងមិននាំទៅរកកន្លែងណាទេ។ ប្រសិនបើពួកគេមានប្រាជ្ញា ពួកគេគួរតែជ្រើសរើសដំណោះស្រាយផ្សេងទៀត”។

សហរដ្ឋអាមេរិក​  បាន​បើក​ការវាយប្រហារ​ជា​បន្តបន្ទាប់​ទៅលើ​ទីតាំង​យោធា និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​ភាគខាងត្បូង​របស់​អ៊ីរ៉ង់​ក្នុង​សប្តាហ៍​កន្លងមក ដោយ​អះអាងថា​ការវាយប្រហារ​ទាំងនោះ​មាន​គោលបំណង​ «ធ្វើឱ្យ​ចុះខ្សោយ​សមត្ថភាព​របស់​អ៊ីរ៉ង់​ក្នុងការ​គំរាមកំហែង​ដល់​ការដឹកជញ្ជូន​ពាណិជ្ជកម្ម» នៅក្នុង​ច្រកសមុទ្រហ័រមូស៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top