ប្រព័ន្ធការពារដែនអាកាសសហរដ្ឋអាមេរិក កំពុងលំបាកខ្លាំងក្នុងការទប់ស្កាត់ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអនាមិកថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភថា យោធាអ៊ីរ៉ង់កំពុងបង្កើនប្រសិទ្ធភាពកាន់តែខ្លាំងក្នុងការជ្រៀតចូលការការពារដែន
អាកាសរបស់ខ្លួននៅមជ្ឈិមបូព៌ា។
យោងតាមមន្ទីរបញ្ចកោណបាននិយាយថា វាកើតឡើងពីខាងក្រោយនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅលើមូលដ្ឋានយោធាមួយក្នុងប្រទេសហ្ស៊កដានីកាលពីថ្ងៃសុក្រ ដែលបានធ្វើឱ្យសមាជិកយោធាអាមេរិក២នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន នេះបើយោងតាមមន្ទីរបញ្ចកោណ។
នៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ កាសែត New York Times បានដកស្រង់ប្រភពរបស់ខ្លួនដោយនិយាយថា ការវាយ
ប្រហារសងសឹកចុងក្រោយរបស់អ៊ីរ៉ង់ គឺជា សញ្ញាមួយបង្ហាញថា កងកម្លាំងអ៊ីរ៉ង់មិនត្រឹមតែមានស្តុកមីស៊ីលច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជំនាញក្នុងការគេចពីប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកទៀតផង។
កាសែត Wall Street Journal ដែលបានដកស្រង់សម្តីមន្ត្រីអនាមិកបានរាយការណ៍ស្រដៀងគ្នានេះថា យោធាអ៊ីរ៉ង់បានសម្រប
ខ្លួននឹងការការពាររបស់សហរដ្ឋអាមេរិក ដោយបានបាញ់មីស៊ីលដែលធ្វើដំណើរក្នុងល្បឿនលឿនបំផុត។
យោងតាម NYT ដដែលនៅក្នុងយុទ្ធនាការយោធាអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ មន្ទីរបញ្ចកោណបានផ្លាស់ប្តូរកងទ័ពរបស់ខ្លួនមួយចំនួនពីអារ៉ាប់រួម និងកាតាទៅកាន់ហ្ស៊កដានី និងអ៊ីស្រាអែល។ ដោយសារប្រទេសទាំងពីរស្ថិតនៅឆ្ងាយពីទឹកដីអ៊ីរ៉ង់ ពួកគេត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយថ្នាក់ដឹកនាំយោធាអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី









