Feature

រុស្ស៊ី បើកការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាយោធាអ៊ុយក្រែន

មូស្គូ៖ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារគោលដៅប្រឆាំងនឹងទីតាំងកំពង់ផែ និងនាវាគាំទ្រយោធាអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើឲ្យខូចសមត្ថភាពប្រតិបត្តិការរបស់យោធាអ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។

ក្រសួងបានឲ្យដឹងថា ដោយប្រើប្រាស់មីស៊ីលប្រឆាំងនាវា Oniks មីស៊ីលបញ្ជាទិសបាញ់ចេញពីអាកាស និងគ្រាប់រំសេវ កងកម្លាំងរុស្ស៊ីបានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។

បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធឆ្នេរសមុទ្រ និងកំពង់ផែ កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះ និងយន្តហោះគ្មានមនុស្សបើក ដើម្បីកំណត់គោលដៅនាវាយោធាជាច្រើនគ្រឿង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top