Feature

លោក ហុក ម៉េងអាន ដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងស្រុកកណ្តៀង

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហុក ម៉េងអាន នាយរងផ្នែករដ្ឋបាលជលផលក្រគរ សហការណ៍ជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកងរាជអាវុធហត្ថស្រុកកណ្ដៀង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ បង្រ្កាបបទល្មើសនេសាទ នៅចំណុច ព្រែកសស្អោក ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

ជាលទ្ធផល បង្រ្កាបបានចំនួន ១ករណី៖

  • របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ ចំនួន ៧ខ្សែ
  • លូកងស្បៃមុងចំនួន ៨មាត់
  • បង្គោលចំនួន ១៥០ដើម
  • ចាក់លែងត្រីចំរុះទម្ងន់ ១០គីឡូក្រាម៕

ប្រភព÷មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top