Feature

អ៊ីរ៉ង់​ វាយប្រហារមូលដ្ឋានយោធា​ ឃ្លាំងគ្រាប់​ និងឧបករណ៍ដឹងជញ្ជូនរបស់អាមេរិកនៅគុយវ៉ែត

តេអេរ៉ង់៖ អ៊ីរ៉ង់​ បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាថ្មី ដោយកំណត់គោលដៅមូលដ្ឋានយោធាអាមេរិកនៅគុយវ៉ែត ដោយវាយប្រហារឃ្លាំងគ្រាប់រំសេវ និងឧបករណ៍ដឹកជញ្ជូននៅជំរំដូហា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់។

នៅយប់ថ្ងៃអង្គារ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឧ្យដឹងថា ខ្លួនបានបញ្ចប់ការវាយប្រហារជាបន្តបន្ទាប់លើកទី១១​ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយកំណត់គោលដៅមជ្ឈមណ្ឌលប្រតិបត្តិការយោធាអ៊ីរ៉ង់ សមត្ថភាពដែនសមុទ្រ ឃ្លាំងយន្តហោះ កន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើក និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយោធា ដើម្បី «ធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស»។

កងកម្លាំងអាមេរិក​ នៅថ្ងៃអង្គារបានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ជាយប់ទី១១​ ជាប់ៗគ្នា នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។

ការវាយប្រហារទាំងនេះ ត្រូវបានរចនាឡើងដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់​ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងមុននេះថា ទីក្រុងវ៉ាស៊ីនតោនមិនមានចំណាប់អារម្មណ៍ក្នុងការចរចាជាមួយអ៊ីរ៉ង់ទេ លុះត្រាតែទីក្រុងតេអេរ៉ង់​ ត្រៀមខ្លួនចូលរួមក្នុងអ្វីដែលលោកហៅថាការចរចា “មានអត្ថន័យ”។

យោធាអាមេរិក​ នឹងវាយប្រហារភ្នំ Pickaxe នៅកណ្តាលប្រទេសអ៊ីរ៉ង់ក្នុងពេល “ឆាប់ៗនេះ” លោកបាននិយាយ ដោយសំដៅទៅលើកន្លែងក្រោមដី​ ដែលមានកំពែងរឹងមាំមួយដែលទីក្រុងតេអេរ៉ង់​ បានប្រកាសទៅកាន់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិក្នុងឆ្នាំ ២០២០ ជាទីតាំងនាពេលអនាគតនៃរោងចក្រផ្គុំម៉ាស៊ីនចម្រោះទំនើបមួយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top