សម្តេចតេជោ ចំណាប់អារម្មណ៍សំណេរ លោកស្រី អេនជេលីណា ជូលី ពាក់ព័ន្ធខួប១ឆ្នាំ ថៃឈ្លានពានកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានចំណាប់អារម្មណ៍លើសំណេរ របស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដ ដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារ នៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា។

សំណេររបស់លោកស្រី អេនជេលីណា ជូលី បានរៀបរាប់ថា ក្នុងរយៈពេលមួយឆ្នាំមកនេះ (២៤ កក្កដា ២០២៥-២៤ កក្កដា ២០២៦) ជម្លោះដែលបានផ្ទុះឡើង នៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បានធ្វើឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជនជិត៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ។
លោកស្រីបន្តថា កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយ សម្រាប់រូបលោកស្រី និងក្រុមគ្រួសារ ។ លោកស្រី អេនជេលីណា ជូលី បន្ថែមថា ទីនេះជាប្រទេសកំណើតកូនប្រុស របស់លោកស្រី គឺ លោក Maddox ។
លោកស្រីបញ្ជាក់ទៀតថា អស់រយៈពេល២០ឆ្នាំមកនេះ លោកស្រីបានបំពេញការងារជាមួយក្រុមការងារ ក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការអភិវឌ្ឍសហគមន៍» ។ បន្ថែមពីលើនេះ មូលនិធិ Maddox មានទីស្នាក់ការនៅក្នុងតំបន់ព្រំដែនជាកន្លែងតែមួយដែលជម្លោះព្រំដែនបានផ្ទុះឡើង។ លោកស្រីបង្ហាញអារម្មណ៍ថា នៅពេលដែលជម្លោះផ្ទុះឡើង កាលពីឆ្នាំមុន បានជម្លៀសបុគ្គលិក និងគ្រួសាររបស់ពួកគេ ហើយបទពិសោធន៍ដ៏ឈឺចាប់ ទាំងនេះបានបង្ហាញថា ជម្លោះអាចផ្ទុះឡើងវិញបានភ្លាមៗ ។
លោកស្រី អេនជេលីណា ជូលី បានបញ្ចេញអារម្មណ៍ថា លោកស្រីពិតជាស្រឡាញ់ប្រទេស កម្ពុជា និងប្រជាជន ដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់។ លោកស្រី មានក្ដីសោមនស្សរីករាយ ដើម្បីចាប់ផ្ដើមការងារមូលនិធិ Maddox ឡើងវិញ ក្នុងការការពារដីធ្លី និង គាំទ្រ ដល់សុខមាភាពសហគមន៍ ព្រមទាំងការរស់នៅ បេះដូងរបស់លោកស្រី នៅជាមួយអ្នករាល់គ្នា ដែលទន្ទឹងរង់ចាំចាំ ថ្ងៃត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ៕












