Feature

ការទម្លុះដោយជោគជ័យ នៃគម្រោងរូងភ្នំ Zojila ដែលធ្វើឲ្យរដ្ឋ Kashmir និងដែនដីសហព័ន្ធ Ladakh ឲ្រកាន់តែខិតជិតគ្នា

គម្រោងផ្លូវក្រោមដីនៃភ្នំ Zojila បានធ្វើរួចដោយជោគជ័យ នេះជាសមិទ្ធផលមួយដ៏ត្រចោះត្រចង់ ។ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៦ ការជីកផ្លូវក្រោមដីនេះបានជោគជ័យដែលផ្លូវនេះត្រូវធ្លុះចេញទៅ ចុងម្ខាងទៀតក្នុងតំបន់ Minamarg នៃដែនដីសហព័ន្ធ Ladakh ដែលធ្វើឱ្យប្រទេសឥណ្ឌាមានផ្លូវគោកទៅកាន់គ្រប់ទីកន្លែងកាន់តែងាយស្រួល ជាពិសេស រវាងរដ្ឋ Kashmir និងដែនដីសហព័ន្ធ Ladakh នេះតែម្តង។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវគោក និងផ្លូវល្បឿនលឿន លោក Nitin Gadkari បានអញ្ជើញជាអធិបតីក្នុងពិធីទម្លុះភ្ជាប់រូងភ្នំនេះ នៅច្រកទ្វារខាងកើតនៃរូងភ្នំតាមបណ្តោយផ្លូវជាតិ Srinagar–Leh ដោយមានការចូលរួមពីអភិបាលរងនៃរដ្ឋ Jammu & Kashmir គឺលោក Manoj Sinha, ប្រធានមន្ត្រីប្រតិបត្តិ លោក Omar Abdullah, សមាជិកសភា, មន្ត្រីស៊ីវិល និងយោធាជាន់ខ្ពស់ ព្រមទាំងតំណាងភ្នាក់ងារអនុវត្តគម្រោងផងដែរ។

គម្រោងរូងភ្នំ Zojila ដែលកំពុងអភិវឌ្ឍចន្លោះ Baltal និង Minamarg លើផ្លូវជាតិលេខ ១ (National Highway-1) គឺជា រូងភ្នំរត់សងខាង (bi-directional) ដែលមានប្រវែងជិត ១៤ គីឡូម៉ែត្រ និងត្រូវបានសាងសង់ឡើងក្នុងតម្លៃប្រមាណ ៦.៨០០ កោដិរូពី (Rs 6,800 crore)។ ត្រូវបានសាងសង់ឡើងនៅកម្ពស់ចន្លោះពី ២.៩០០ ទៅ ៣.៣១០ ម៉ែត្រ គម្រោងនេះត្រូវបានសាងសង់ឡើងដើម្បីផ្តល់សេវាដឹកជញ្ចូនពេញមួយឆ្នាំដែលគ្មានការរំខាននៃការប្រប្រួលអាកាសធាតុ តាមរយៈកាឆ្លងកាត់ច្រក Zojila Pass ដែលជាទូទៅត្រូវបានកាត់ផ្តាច់អស់រយៈពេលជាច្រើនខែក្នុងអំឡុងពេលរដូវរងា ដោយសារតែព្រិលធ្លាក់ខ្លាំង និងការបាក់ព្រិល ( during winter due to heavy snowfall and avalanches) ។
លោក Nitin Gadkari មានប្រាសាសន៍ថាគម្រោងនេះជាគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធផ្លាស់ប្តូរមុខមាត់ថ្មីសម្រាប់តំបន់ជួរភ្នំហិម៉ាល័យ ( Himalayan Region) ។

លោកបានបន្តថាផ្លូវក្រោមដីនេះនឹងពង្រឹងវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការបង្កើតការងារ និងការធ្វើដំណើរដោយភាពងាយស្រួល ព្រមទាំងធានាបាននូវការធ្វើដំណើរកាន់តែមានសុវត្ថិភាព ដោយកាត់បន្ថយការរំខានដែលបង្កឡើងដោយអាកាសធាតុអាក្រក់ និងការបាក់ព្រិល ៕

To Top