ហេតុអ្វីបានជាជនបរទេសសម្រុកទៅប្រទេសចិន ដើម្បីគេចពីកំដៅរដូវក្តៅ?
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន អ្នកទទួលខុសត្រូវក្រសួងសន្តិសុខសាធារណៈចិនបានប្រកាសទិន្នន័យបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ជនបរទេសចំនួន២២,៩១៤លាននាក់បានចូលដែនប្រទេស ក្នុងនោះមានជនបរទេសចំនួន១៧,៨១៥លាននាក់បានចូលដែនដោយការលើកលែងទិដ្ឋាការ កើនឡើង២០,៤% និង៣០,៦% ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។

លំហូរអ្នកដំណើរឆ្លងដែនបានក្លាយជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ជាពិសេសចាប់តាំងពីវិស្សមកាលរដូវក្តៅឆ្នាំនេះមក ចំនួនភ្ញៀវទេសចរបរទេសបានបន្តកើនឡើង ក្នុងនោះ ភ្ញៀវទេសចរដែលមកពីអឺរ៉ុបបានកើនឡើងយ៉ាងលេចធ្លោ។
ក្នុងអំឡុងពេលរដូវក្តៅ ទីក្រុងZhangjiajieបានស្វាគមន៍ភ្ញៀវទេសចរដែលចូលមកកម្សាន្តយ៉ាងច្រើនកុះករ ដោយសារតែធាតុអាកាសត្រជាក់ និងអច្ឆរិយៈធម្មជាតិលំដាប់ពិភពលោក។
ដោយទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល២៤០ម៉ោងពេលឆ្លងកាត់ប្រទេសចិន ច្រកZhangjiajieបានក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់អ្នកទេសចរបរទេសដែលចូលទៅក្នុងខេត្តហ៊ូណាន។
បច្ចុប្បន្ន មានជើងហោះហើរដឹកអ្នកដំណើរចំនួន ១៣ ខ្សែ ត្រូវបានបើកឱ្យដំណើរការដែលហោះហើរទៅមកជាមួយប្រទេសនិងតំបន់ចំនួន៨។
ចាប់តាំងពីវិស្សមកាលរដូវក្ដៅឆ្នាំនេះមក ខ្សែជើងហោះហើរអន្តរជាតិជាច្រើនរបស់អាកាសយានដ្ឋានShenzhenដែលគ្របដណ្ដប់លើ៩ប្រទេសនៅអឺរ៉ុបបាននិងកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង។
យោងតាមទិន្នន័យពីស្ថានីយត្រួតពិនិត្យព្រំដែនអាកាសយានដ្ឋានShenzhenបានបង្ហាញថា ចាប់តាំងពីខែមិថុនាឆ្នាំនេះមក ចំនួនអ្នកធ្វើដំណើរអឺរ៉ុបដែលចូលដែនចិនតាម
អាកាសយានដ្ឋានShenzhenបានកើនឡើង៣១,៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។
អ្នកទេសចរដែលមកពីអង់គ្លេសបាននិយាយថា ទោះបីជាសីតុណ្ហភាពនៅទីក្រុងShenzhenខ្ពស់ក៏ដោយ ប៉ុន្តែមានម៉ាស៊ីនត្រជាក់គ្រប់ទីកន្លែង ដូច្នេះនៅក្នុងបន្ទប់ត្រជាក់ណាស់៕









