Feature

បទវិភាគ​៖ការ​ដែល​​អ្នកទេសចរអឺរ៉ុប​ធ្វើដំណើរ​ទៅកាន់ប្រទេសចិន​ដើម្បីស្វែងរក​ភាពត្រជាក់​ ជាភស្តុតាង​បញ្ជាក់ថា​ ចិន-អឺរ៉ុប​ជាដៃគូ មិនមែនជា​គូប្រជែងនោះ​ទេ​

    គយគន់ទេសភាព​តាមបឹងក្នុងជ្រលងភ្នំ ដើរចូលផ្សារ​ទំនើបជ្រើសរើស​ទំនិញកម្ចាត់​កម្តៅ និង​ដើរតាមវិថី​ដកបទពិសោធ​វប្បធម៌ប្រពៃណី… នៅរដូវក្តៅនេះ អ្នកទេសចរអឺរ៉ុប​ដែលមិន​អាចទ្រាំនឹង​កម្តៅបាន បានសម្រុកចូល​​ប្រទេសចិន​យ៉ាងច្រើន​ ដោយធ្វើដំណើរ​ឆ្ងាយរាប់ម៉ឺន​គីឡូម៉ែត្រ​ដើម្បីទទួល​បទពិសោធន៍ “ភាពត្រជាក់​បែបចិន” ។ ​យោងតាម​ទិន្នន័យនៃ​វេទិកា​ទេសចរណ៍​មួយបង្ហាញ​ឱ្យដឹងថា ​ក្នុងចំណោម​ប្រទេសនិងតំបន់​ប្រភព​អ្នកទេសចរ​ចូលដែនចិន​ចំនួន ២០ កំពូល​នៅរដូវក្តៅនេះ ប្រទេស​អឺរ៉ុបមាន​ចំនួន ៣០ភាគ​រយ ហើយ​បរិមាណ​​បញ្ជាទិញ​បានកើនឡើង​ ២៧៥ភាគរយ​ បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​នាឆ្នាំមុន ហើយ​បរិមាណ​បញ្ជាទិញសំបុត្រ​​ក៏កើនឡើង​ជាង២០ដង​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន ។ ​ក្នុង​នោះ ​ប្រទេសអឺរ៉ុប​ខាងលិច​ ដូចជា ​អង់គ្លេស បារាំងនិង​អាល្លឺម៉ង់ជាដើម​មានចំនួន​ជិត ៤២ភាគរយ​ដែលកំណើន​សរុប​ជិត ១៥០​ភាគរយ​ បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នានា​ឆ្នាំមុន ។

តើអ្វី​ទាក់ទាញ​អ្នកទេសចរអឺរ៉ុប​ “សម្រុក” ចូល​ទៅកាន់ប្រទេសចិន? មូលហេតុផ្ទាល់​គឺពួកគេ​មាន “តម្រូវការ​បន្ទាន់ក្នុង​ការគេចចេញពី​កម្តៅ” ។ ​នៅរដូវក្តៅនេះ​ រលកកម្តៅ​ដ៏ខ្លាំងក្លាមួយ​បានវាយលុក​ពាសពេញទ្វីបអឺរ៉ុប ​ហើយ “ម៉ាស៊ីន​ត្រជាក់​ចិន” ត្រូវបាន​លក់ដាច់​នៅ​ទីនោះ ។ ​យោងតាម​ទិន្នន័យ​បង្ហាញឱ្យដឹងថា ​នៅខែមិថុនា​ឆ្នាំនេះ ​ការនាំចេញ​ម៉ាស៊ីន​ត្រជាក់​របស់ចិន​ទៅកាន់​អឺរ៉ុបបាន​កើនឡើង​ ៧២,៨​ភាគរយ​ បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នាឆ្នាំមុន ​។ ​ប្រឈមមុខ​នឹង “ការព្រួយបារម្ភ​ដោយសារ​កម្តៅ” ប្រជាជន​អឺរ៉ុបចង់​មកប្រទេសចិន​ដោយផ្ទាល់​ដើម្បី​ដកបទពិសោធ​ “សេរីភាពពី​ម៉ាស៊ីនត្រជាក់” — សំណង់​សា

ធារណៈ​របស់ចិន​ដូចជា ​ហាងលក់ទំនិញ​ សណ្ឋាគារ និង​ស្ថានីយ​រទេះភ្លើង​ក្រោមដី​បាន​បំពាក់​ដោយម៉ាស៊ីន​ត្រជាក់​ជាទូទៅ ដែល​ផ្តល់ផាសុខភាព​ដល់អ្នក​ក្រុង ។ ​បូករួមទាំង​ប្រទេស​ចិន​មាន​​ទឹកដីដ៏ធំ​ល្វឹងល្វើយនិង​ធនធាន​ដ៏សម្បូរបែប ​ពីខ្ពង់រាប​យូណាន-គុយចូវ ​រហូតដល់​ភ្នំព្រិល​ភាគខាង​លិចខេត្តស៊ីឈាន់​ ពីព្រៃឈើ​នៅតំបន់​​ភាគឦសាន​រហូតដល់​វាលស្មៅ​ដ៏ធំនៅ​ភូមិភាគ​ស្វយ័ត​ម៉ុងហ្គោលីក្នុង​ ធនធាន​គេចពី​កម្តៅ​ដ៏សម្បូរបែប​បានផ្តល់​ “ជម្រើស​ត្រជាក់” ជាច្រើន​ដល់អ្នកទេសចរ​អឺរ៉ុប ។

បច្ចុប្បន្ននេះ​ ភាគីចិន​បានអនុវត្ត​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​ដោយឯកតោភាគី​ចំពោះ​ប្រជាជន​កាន់លិខិត​ឆ្លងដែន​ធម្មតានៃ​ប្រទេសអឺរ៉ុប​ចំនួន៣៥ ​ដែលអ្នក​ទេសចរដែល​សមស្រប​លក្ខខណ្ឌ​អាចស្នាក់នៅ​​យូរ​បំផុត ៣០ ថ្ងៃ ។ ​ផលប្រយោជន៍​នៃគោលនយោបាយ​នេះ​បានឆ្លុះបញ្ចាំង​​ក្នុងទិន្នន័យ​ យោងតាមទិន្នន័យ​​នៃរដ្ឋបាលជាតិ​ចិន​អន្តោប្រវេសន៍​បង្ហាញ​ឱ្យដឹងថា ​នៅឆមាសទីមួយ​ឆ្នាំនេះ ​ក្នុងចំណោម​ជនបរទេស​ចូលដែនចិន​ មានអ្នកទេសចរចំនួន៧៧,៧ភាគរយ​​បានទទួល​​ភាពងាយស្រួល​នៃការលើកលែង​ទិដ្ឋាការ ។ ​ពោលគឺ ក្នុងចំណោម​អ្នកទេសចរ​បរទេស​ចូលដែនចិន​​ ១០ នាក់ មានជិត​ ៨ នាក់​បានមក​ប្រទេសចិន​ដោយគ្មានទិដ្ឋាការ ។

អ្វីដែល​ទាក់ទាញ​អ្នកទេសចរ​អឺរ៉ុបឱ្យឆ្លងកាត់​ចម្ងាយឆ្ងាយ​នោះ ក៏រួមមាន​ប្រសិទ្ធភាពនិង​ភាពទាក់ទាញនៃ​អភិបាលកិច្ច​របស់ចិន​ផងដែរ ។ ​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​ពាក្យដូចជា​ “ធ្វើ​ទេសចរណ៍​នៅប្រទេសចិន”​ “ក្លាយជា​ប្រជាជនចិន”និង​ “ការធ្វើជា​ជនជាតិចិនបំផុត” ជា​ដើម​បាន​ទទួលប្រជាប្រិយភាព​យ៉ាងខ្លាំង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គមបរទេស ។ ​បច្ចេកវិទ្យាដូចជា រថយន្ត​គ្មានមនុស្សបើក​ ការសម្តែង​យន្តហោះដ្រូន និង​រោងចក្រ​រថយន្ត​ថាមពលថ្មី​ជាដើម​ ព្រមទាំង​”អារម្មណ៍​សុវត្ថិភាព​បែបចិន” តាមផ្លូវ​​នៅពេលយប់​ជ្រៅ​​ កំពុង​ត្រូវគេលើកឡើង​ជាបន្តបន្ទាប់… 《កាសែត ​Financial Times​》របស់អង់គ្លេស​​បានសម្គាល់​ឃើញថា ​តាម​បណ្តាញ​ទំនាក់ទំនងសង្គម​ក្រៅប្រទេស ចិនបាន​ក្លាយជា​ពាក្យមានន័យថា ​

“ទាន់សម័យ” ។

    ដូច្នេះ ប្រជាជនអឺរ៉ុប​មិនពេញចិត្ត​នឹងការ “សម្លឹងមើល​” ប្រទេសចិន​តាមរយៈ​អេក្រង់នោះទេ ប៉ុន្តែចង់​ទៅកាន់​ប្រទេសចិន​ដោយផ្ទាល់​ដើម្បី​ទទួលអារម្មណ៍ពី​ប្រទេសចិន​យ៉ាង​ពិតប្រាកដ ។ ​ការពិតជាក់ស្តែង​គឺ​មានឥទ្ធិពលបំផុត​៖ រដូវក្តៅនេះ ការ​ដែល​​អ្នកទេសចរអឺរ៉ុបធ្វើ​ដំណើរ​​ឆ្លងកាត់ភ្នំនិង​សមុទ្រទៅកាន់​ប្រទេសចិន​ដើម្បីស្វែងរក​ភាពត្រជាក់​ ជាភស្តុតាង​បញ្ជាក់ពី​សេចក្តីពិត​ដ៏សាមញ្ញ​មួយថា៖ ចិន​និង​អឺរ៉ុបជាដៃគូ​ មិនមែនជា​គូប្រជែងនោះទេ ៕

To Top