Feature

យុវតី ឈឿម កែវ​កាវ៖ អតីត​សិស្សនិ​ទ្ទេស A ជ្រើស​រៀន​ជំនាញ Software Engineering នៅ​ក្នុងវិ​ស័យ TVET ព្រោះមើលឃើញឱកាសការងារខ្ពស់

ភ្នំពេញ៖ យុវតី ឈឿម កែវកាវ ជាអតីតសិស្សនិទ្ទេស A ក្នុងឆ្នាំ ២០២៥ ដែលមកពីតំបន់ដាច់ស្រយាល ក្នុងខេត្ដបន្ទាយមានជ័យ បាន​សម្រេច​ចិត្ដ​ជ្រើស​រើស​សិក្សាជំនាញ Software Engineering នៅវិទ្យាស្ថានជាតិពុហបច្ចេកទេសកម្ពុជា (NPIC) តាមរយៈវិស័យអប់រំ​បណ្តុះប​ណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈ(TVET) ដោយសារសម្ដឹងឃើញគុណភាពអប់រំ មានសមត្ថភាពប្រកួតប្រជែង និងឱកាសការងារខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា។

ទោះបីជា​មានជម្រើស​សិក្សា និងឱកាស​អាហារូបករណ៍ជា​ច្រើន ក្រោ​យពីប្រឡងបា​ក់ឌុបក៏​ដោយ យុវតីរូប​នេះ នៅតែ​សម្រេច​ចិត្ដ​ជ្រើស​រើស​សិក្សា​នៅ​វិទ្យា​ស្ថាន NPIC លើ​ជំនា​ញ Software Engineering បន្ទាប់ពី​បានស្វែង​យល់អំពីគុណ​ភា​ពនៃការ​បណ្តុះបណ្តាល បរិក្ខារ​សិក្សាទំ​នើប និង​សា​ស្ត្រា​ចារ្យ ដែលមានបទពិសោ​ធន៍ ព្រម​ទាំងទទួល​បានការណែនាំពី​អតីតសិស្ស​ដែលធ្លាប់សិក្សានៅទីនោះ។

យុវតី កែវកាវ បាន​លើកឡើ​ងថា៖«កត្ដាដែលជំរុញឱ្យខ្ញុំមក​រៀ​នជំនាញ Software Engineering​​ នេះ​​ដោយ​សារតែ ខ្ញុំស្រ​ឡាញ់​ផ្នែកប​ច្ចេក​វិទ្យា និង​ចង់សិ​ក្សាពីកា​របង្កើ​តពីក​ម្មវិធី ឬប្រព័ន្ធ​ដែលអា​ចដោះ​ស្រាយប​ញ្ហាក្នុង​ជីវិត​ប្រចាំថ្ងៃ។ ម្យ៉ាង​ទៀត ជំនាញ​នេះក៏មា​នត​ម្រូវ​ការខ្ព​ស់នៅ​ក្នុងទី​ផ្សារ​ការងា​រខ្ពស់ទាំងក្នុង និងក្រៅ​ប្រទេស ព្រោះវិស័យបច្ចេកវិទ្យាដើរទៅមុខយ៉ាងលឿននា​ពេល​បច្ចុប្ប​ន្ន​នេះ​»។

យុវ​តីរូប​នេះ បាននិ​យាយ​ដោយ​ភាព​សប្បាយ​រីករាយថា ខ្លួនទ​ទួលបា​នអាហារូបករ​ណ៍ ១០០% រយៈ​ពេល ៤ឆ្នាំនៅ​វិទ្យា​ស្ថាន NPIC បានជួយ​សម្រា​ល​បន្ទុកគ្រួ​សារច្រើ​នណាស់​។ បន្ថែ​មពី​​លើនេះ យុវ​តីនេះ ក៏បា​នរំឭក​ផងដែ​រថា នៅ​ពេលសម្រេច​ចិត្តជ្រើសរើ​សជំនាញ Software Engineering គ្រួ​សារ​មានការព្រួយ​បារម្ភខ្លះ​ ដោយ​សា​រជំនាញ​នេះលំបាក​ចំពោះ​ខ្លួនជា​និស្សិត​ស្រី និងចាកឆ្ងា​យពី​គ្រួសា​រតែម្នាក់​ឯង។

យុវតី កែវកាវ​​ បាន​និយាយថា៖«ពេលប្រាប់ឱពុកម្ដាយខ្ញុំថា ខ្ញុំ​រៀនជំនាញ​នេះ ពួ​កគាត់មា​នការព្រួយ​បារម្ភ​ខ្លះ ដោយ​សារតែជំនាញនេះ​លំ​បាក និងមិន​សូវ​មា​នមនុស្ស​ស្រីចុះឈ្មោះ​រៀនច្រើនទេ  តែពួក​គាត់​នូវតែ​លើក​ទឹកចិត្ដ និង​គាំ​ទ្រខ្ញុំ ​ឱ្យ​តែកូ​នស្រឡាញ់»។

បន្ទាប់ពីបាន​សិក្សា​បានមួយ​ឆ្នាំ យុវតីរូ​បនេះ​បាន​ចែក​រំលែក​ពីបទ​ពិសោធន៍​ដែល​បាន​សិក្សាផ្ទាល់នៅវិទ្យាស្ថានថា កម្មវិធីសិក្ស​នៅវិទ្យា​ស្ថាន NPIC មាន​ទាំង​ភាសា​ខ្មែរ និង​ភាសាអង់គ្លេស ព្រម​ទាំងបណ្ដុះបណ្ដា​លទាំងទ្រឹ​ស្ដី និងការ​អនុវត្ដ​ជាក់ស្ដែង ដែលអាចឱ្យ​សិស្សា​នុសិស្ស​អភិវ​ឌ្ឃខ្លួ​នបា​ន​កាន់​ប្រ​សើរ​។

ទោះជាយ៉ាងណា អតីតសិស្សនិទ្ទេស A រូបនេះ ក៏បានលើកទឹកចិត្ត​ដល់​យុវជន​ឱ្យហ៊ាន​ជ្រើស​រើស​ជំនាញ​ដែល​ខ្លួន​ស្រ​ឡា​ញ់ និង​ស្រប​តាម​តម្រូវ​ការ​ទីផ្សា​រការងារខ្ពស់ ជាពិសេ​សអាចងាក​មកចាប់អា​រម្មណ៍ វិស័យ​បច្ចេក​វិទ្យា ដែល​កំពុង​ដើរតួនា​ទីយ៉ាងសំខា​ន់ក្នុងកា​រអភិវឌ្ឍន៍ប្រ​ទេសជាតិ៕

To Top