ក្រសួងមហាផ្ទៃ ផ្អាកបណ្តោះអាសន្នសាខាលិខិតឆ្លងដែន ប្រចាំខេត្តកោះកុង
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្អាកដំណើរការបណ្តោះអាសន្នសាខាលិខិតឆ្លងដែន ប្រចាំខេត្តកោះកុង រហូតដល់មានសេចក្តីជូន ដំណឹងជាថ្មី។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញផ្សាយនាពេលថ្មីៗ ថា «សាខាលិខិតឆ្លងដែនប្រចាំខេត្តកោះកុង ផ្អាកដំណើរការផ្តល់សេវាលិខិតឆ្លងដែនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦តទៅ រហូតដល់មានសេចក្តីជូន ដំណឹងជាថ្មី»។
ក្នុងអំឡុងពេលផ្អាកដំណើរការនេះ ប្រជាពលរដ្ឋដែលមានតម្រូវការធ្វើលិខិតឆ្លងដែន អាចអញ្ជើញទៅទទួលសេវានៅនាយកដ្ឋានលិខិតឆ្លងដែន ឬទីស្នាក់ផ្តល់សេវាលិខិតឆ្លងដែន សាខាលិខិតឆ្លងដែន ប្រចាំខេត្តផ្សេងទៀតដែលកំពុងដំណើរការ ឬសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ ដែលនឹងបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ៕









