Feature

ទោះ ព្យុះ ដូលហ្វីន កំពុងកើតមាន តែកម្ពុជាពុំស្ថិតក្នុង គន្លងផ្លូវដើររបស់ព្យុះនេះទេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបដែលកើតមាន នៅលើមហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១៣ ឈ្មោះ ដួលហ្វីន (Dolphin) T2613 ហើយមានឥទ្ធិពល លើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។ ប៉ុន្តែកម្ពុជាពុំស្ថិត នៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដូលហ្វីន នេះទេ ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្តប់លើផ្ទៃដី ពី៤០%ទៅ៧០%។
យោងលើការព្យាករនេះ ក្រសួងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសអ្នកធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក៕

To Top