Feature

វេទិការជាតិលើកទី១ស្ដីពី ការជំរុញផលិតផលសិប្បកម្មទេសចរណ៍និងវត្ថុអនុស្សាវរីយ៍ខ្មែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាជាតិលើកទី១ ក្រោមប្រធានបទ ការជំរុញផលិតផលសិប្បកម្មទេសចរណ៍និងវត្ថុអនុស្សាវរីយ៍ខ្មែរសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប ដោយមានការចូលរួមពីគណៈអធិបតី លោក ហួតហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហែមវណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេសនិង នវានុវត្តន៍ និងលោកស្រីចមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាពិសេសព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃវិស័យឯកជន សិប្បករ ផលិតករ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងនោះរដ្ឋមន្ត្រីទាំងបីក៏បានលើកឡើងអំពីចក្ខុវិស័យ របស់ស្ថាប័ននីមួយៗដើម្បីវាយតម្លៃខ្ពស់ អំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្មនឹងក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប ក្នុងស្មារតីបំពេញឲ្យគ្នាទៅវិញទៅមកសំដៅនិងជំរុញផលិតផលសិប្បកម្មទេសចរណ៍និងវត្ថុអនុស្សាវរីយ៍ខ្មែរ ដើម្បីលើកកម្ពស់ផលិតផលកម្ពុជាតាមរយៈការធ្វើទំនើបកម្មសេវាសាធារណៈកិច្ចការពារអ្នកប្រើប្រាស់ ជំរុញការធ្វើពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា ការបង្កើតម៉ាកវិញ្ញាតកម្ម ផងដែរ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top