ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីកំណត់ពេលវេលារៀបចំធ្វើកិច្ចប្រជុំពេញអង្គលើកទី៥ អាណត្តិទី២០
ថ្ងៃទី៣០ ខែកក្កដា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដោយសម្រេចចិត្តថានឹងរៀបចំកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នៅខែតុលាខាងមុខនេះនៅក្រុងប៉េកាំង ដែលនឹងមានរបៀបវារៈសំខាន់ៗដូចជា៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើ របាយការណ៍ការងារជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្ស ព្រមទាំងសិក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការគ្រប់គ្រងបក្សដោយតឹងរ៉ឺង។ ជាមួយគ្នានេះដែរ កិច្ចប្រជុំលើកនេះក៏បានវិភាគនិងសិក្សាពីស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិងរៀបចាត់ចែងការងារសេដ្ឋកិច្ចនៅឆមាសទី២ឆ្នាំនេះ ក្រោមអធិបតីភាពរបស់លោកXi Jingping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះបានលើកឡើងថា តាំងពីឆ្នាំ២០២៦នេះមក សេដ្ឋកិច្ចរបស់ចិនបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ប្រកបដោយកម្លាំងចលករថ្មី និងមានរចនាសម្ព័ន្ធកាន់តែល្អប្រសើរ។ បន្ទាប់មក ត្រូវពង្រីកលំហកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មយ៉ាងពេញទំហឹង និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព។ ត្រូវធ្វើឱ្យមានសុក្រឹត្តភាពនូវរបបគ្រប់គ្រងការវិនិយោគនៅបរទេស និងប្រព័ន្ធសេវាកម្មចម្រុះនៅក្រៅប្រទេស ក៏ដូចជាទាក់ទាញនិងប្រើប្រាស់ទុនបរទេសយ៉ាងសកម្មផងដែរ៕









