Feature

នគរបាលខេត្តស្ទឹងត្រែង បង្រ្កាបគ្រឿងញៀន ១ករណី  ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ និងចាប់យកគ្រឿងញៀន ២១២.៨៥ក្រាម

ស្ទឹងត្រែង ៖ នគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបគ្រឿងញៀន ១ករណី  ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៧នាក់ និងចាប់យកគ្រឿងញៀន ២១២.៨៥ក្រាម។ 

ប្រតិបត្តិការនេះ ធ្វេីឡេីងអនុវត្តតាមគោលការណ៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ លោក សរ សុពុត្រា អភិបាលខេត្ត ស្ទឹងត្រែង ក្រោម ការ សម្របសម្រួល នីតិវិធីពី ព្រះរាជអាជ្ញា អម សាលា ដំបូង ខេត្ត ស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃ២ ខែសីហា ឆ្នាំ២០២៦ លោកឧត្តម សេនីយ៍ ទោ សា រី បុត្រ សត្យា ស្នងការ នៃ ស្នង ការ ដ្ឋាន នគរបាល ខេត្ត ស្ទឹងត្រែង បានដឹក នាំ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  ចំនួន១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៧នាក់ ស្រី ០៣ នាក់។ 

ចំពោះវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីន (ICE) ចំនួន ០៥កញ្ចប់ (០១កញ្ចប់ធំ និង ០៤កញ្ចប់តូច) ទម្ងន់សុទ្ធសរុប ២១២.៨៥ក្រាម, គ្រឿងញៀនមេតំហ្វេតាមីន (WY) ចំនួន១៤៥គ្រាប់ (ត្រូវទឹករលាយចូលគ្នា) ទម្ងន់សុទ្ធសរុប ៦.២ក្រាម , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង, អាវុធខ្លី ម៉ាក់K54 ចំនួន ០១ដើម និងគ្រាប់ ចំនួន ០៤គ្រាប់ ។

ដោយឡែង សម្ភារៈចាប់យករួមមាន៖ រថយន្ត ០១គ្រឿង, ម៉ូតូ ចំនួន ១២គ្រឿង – ទូរស័ព្ទដៃ ចំនួន ១៨គ្រឿង។ ចំណែកម៉ូតូចំនួន ០២គ្រឿង ត្រូវបានប្រគល់ជូនជនរងគ្រោះម្ចាស់ដើមវិញ ។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

To Top