រដ្ឋបាលលោក ត្រាំ នឹងវិនិយោគ ៣ ពាន់លានដុល្លារលើគម្រោងរ៉ែ ដើម្បីជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ការពារជាតិអាមេរិក
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហព័ន្ធនឹងវិនិយោគទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារទៅក្នុងគម្រោងរ៉ែសំខាន់ៗជាច្រើន និងគម្រោងថ្ម ដែលជាផ្នែកមួយនៃការជំរុញឱ្យបង្កើនផលិតកម្មក្នុងស្រុក និងជំរុញសន្តិសុខជាតិ និងគោលនយោបាយឧស្សាហកម្ម។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ថា លោក ត្រាំ បានប្រាប់នាយកប្រតិបត្តិផ្នែករ៉ែ អ្នកអប់រំ អ្នកវិនិយោគ និងអ្នកនយោបាយជាង ២០០ នាក់នៅក្នុងកិច្ចប្រជុំតុមូលមួយនៅក្រសួងការបរទេសថា “យើងកំពុងទាមទារយកកន្លែងត្រឹមត្រូវរបស់អាមេរិកជាមហាអំណាចរ៉ែរបស់ពិភពលោក”។
លោកបានប្រកាសពីការវិនិយោគមួយចំនួនក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក រួមទាំងប្រាក់កម្ចីមានលក្ខខណ្ឌចំនួន ១,៤ ពាន់លានដុល្លារពីការិយាល័យមូលធនយុទ្ធសាស្ត្រសម្រាប់បច្ចេកវិទ្យាណាណូ Sila របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលផលិតគ្រឿងបន្លាស់ថ្មលីចូម-អ៊ីយ៉ុង។
ការិយាល័យមូលធនយុទ្ធសាស្ត្រសម្រាប់បច្ចេកវិទ្យាណាណូ Sila ក៏បានផ្តល់ប្រាក់កម្ចីមានលក្ខខណ្ឌចំនួន ៤០០ លានដុល្លារដល់ក្រុមហ៊ុនរ៉ែស្កែនឌីញ៉ូម Sunrise Energy Metals និងប្រាក់កម្ចីមានលក្ខខណ្ឌចំនួន ១៥០ លានដុល្លារដល់អ្នកអភិវឌ្ឍន៍មេដែក Niron Magnetics។
សេតវិមានត្រូវការសារធាតុរ៉ែសំខាន់ៗ ដើម្បីបំពេញបន្ថែមស្តុកអាវុធដែលបានខ្សោះអស់ក្នុងអំឡុងជម្លោះអ៊ីរ៉ង់ និងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន។
ប្រែសម្រួលៈ ណៃ តុលា









