Feature

ក្រុមមន្រ្តីបាញ់ថ្នាំមូស សត្វល្អិត និងការរៀបចំសណ្ដាប់ធ្នាប់អនាម័យនៅតាមមណ្ឌលប្រឡងបាក់ឌុប

ភ្នំពេញ ៖ ដើម្បីត្រៀមលក្ខណៈសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងមន្ទីរសុខាភិបាល ចុះអនុវត្តសកម្មភាពបាញ់ថ្នាំមូស កម្ចាត់សត្វល្អិត ព្រមទាំងរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យនៅតាមមណ្ឌលប្រឡងនានាទូទាំងប្រទេស។

សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាសុខុមាលភាព ធានាសុវត្ថិភាព និងទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីឱ្យដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន៕

To Top