Feature

ព្យុះទីហ្វុងដូហ្វីនវាយប្រហារខេត្តអូគីណាវ៉ាភាគខាងត្បូងរបស់ប្រទេសជប៉ុន ចំណែកចិនបិទកំពង់ផែមុនពេលព្យុះមកដល់

‎បរទេស៖ ព្យុះទីហ្វុងដូហ្វីនបានវាយប្រហារខេត្តអូគីណាវ៉ាភាគខាងត្បូងរបស់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ ដោយបានធ្វើឱ្យមនុស្សប្រាំនាក់រងរបួស និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់អគារចំនួន 14,000 ខណៈដែលប្រទេសចិនក៏បានបិទកំពង់ផែ និងផ្លូវសាឡាងមុនពេលព្យុះមកដល់ឆ្នេរសមុទ្រភាគខាងកើត។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ថា ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះនេះមានចម្ងាយប្រហែល 160 គីឡូម៉ែត្រ (99 ម៉ាយ) ភាគពាយ័ព្យនៃកោះគូមេ ក្នុងខេត្តអូគីណាវ៉ា ដោយផ្លាស់ទីទៅភាគពាយ័ព្យក្នុងល្បឿន 15 គីឡូម៉ែត្រក្នុងមួយម៉ោង (9 ម៉ាយក្នុងមួយម៉ោង)។

‎រដ្ឋាភិបាលខេត្តអូគីណាវ៉ាបាននិយាយថា មនុស្សចាស់ប្រាំនាក់បានរងរបួសដែលមិនគំរាមកំហែងដល់អាយុជីវិត ។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ANA និងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានលុបចោលជើងហោះហើរទៅកាន់តំបន់នោះ។

‎ព្យុះទីហ្វុងនេះមានល្បឿនខ្យល់អតិបរមា 162 គីឡូម៉ែត្រក្នុងមួយម៉ោង (89.5 ម៉ាយក្នុងមួយម៉ោង) ជាមួយនឹងខ្យល់បក់ដល់ 216 គីឡូម៉ែត្រក្នុងមួយម៉ោង។

‎កោះអូគីណាវ៉ា និងកោះអាម៉ាមីក្នុងខេត្តកាហ្គោស៊ីម៉ា គឺជាតំបន់សំខាន់ៗដែលត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់នៅក្នុងប្រទេសជប៉ុន។

To Top