Feature

ព្រឹទ្ធសភាសហរដ្ឋអាមេរិក​ អនុម័តសេចក្តីព្រាងច្បាប់​ ស្តីពីការផ្តល់មូលនិធិបណ្ដោះអាសន្ន​ ដើម្បីជៀសវាងការបិទរដ្ឋាភិបាល

វ៉ាស៊ីនតោន៖​ ព្រឹទ្ធសភាសហរដ្ឋអាមេរិក​ បានបោះឆ្នោតនៅព្រឹកថ្ងៃសៅរ៍​ ដើម្បីអនុម័តវិធានការរយៈពេលខ្លីមួយ​ ដែលមានគោលបំណងជៀសវាងការបិទរដ្ឋាភិបាលសហព័ន្ធមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា។

ព្រឹទ្ធសភាបានបោះឆ្នោត ៩០-៦សំឡេងដើម្បីអនុម័តសេចក្តីព្រាងច្បាប់​ ដែលនឹងផ្តល់មូលនិធិដល់ប្រតិបត្តិការរដ្ឋាភិបាលសហព័ន្ធភាគច្រើននៅកម្រិតបច្ចុប្បន្នរហូតដល់ថ្ងៃទី ១១​ ខែធ្នូ។

ការបោះឆ្នោតនេះបានកើតឡើងបន្ទាប់ពីការចរចាជាច្រើនម៉ោង​ ដែលលាតសន្ធឹងរហូតដល់ព្រឹកថ្ងៃសៅរ៍ និងមួយសន្ទុះមុនពេលសមាជិកព្រឹទ្ធសភាចាកចេញពីទីក្រុងវ៉ាស៊ីនតោន​ សម្រាប់ការសម្រាករដូវក្តៅរបស់ពួកគេ។

សេចក្តីព្រាងច្បាប់នេះរួមបញ្ចូលទាំងករណីលើកលែងជាច្រើន​ ដែលសមាជិកព្រឹទ្ធសភាបានចរចាជាមួយសេតវិមាន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រមប្រជាធិបតេយ្យ​ បានធានានូវភាសា​ ដើម្បីធានាថា​ គ្មានប្រាក់ណាមួយអាចត្រូវបានផ្ទេរទៅឱ្យក្រុមល្បាតព្រំដែននោះទេ។

សភាតំណាងរាស្ត្រ​ ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានអនុម័តវិធានការផ្តល់មូលនិធិរយៈពេលខ្លីរបស់ខ្លួនកាលពីខែមុន។ សភាទាំងពីរនឹងត្រូវដោះស្រាយភាពខុសគ្នារបស់ពួកគេ មុនពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចចុះហត្ថលេខាលើច្បាប់នេះ មុនពេលមូលនិធិបច្ចុប្បន្នផុតកំណត់នៅថ្ងៃទី៣០​ ខែកញ្ញា។ 

វាមិនច្បាស់ទេថាតើសេចក្តីព្រាងច្បាប់នេះអាចអនុម័តដោយសភាតំណាងរាស្ត្រឬអត់ ទោះបីជាអ្នកតាក់តែងច្បាប់នៅទីនោះក៏ចង់ជៀសវាងការប្រយុទ្ធគ្នាដើម្បីបិទទ្វារមុនការបោះឆ្នោតសភាថ្ងៃទី៣​ ខែវិច្ឆិកាក៏ដោយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top