Feature

អ៊ីរ៉ង់​ ប្រកាសបន្តដេីរលេីផ្លូវសន្តិភាព ប្រសិនបើសហរដ្ឋអាមេរិក​ កសាងអាចទំនុកចិត្ត

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់​ នឹងបន្តដើរតាមផ្លូវសន្តិភាព ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាថ្មីៗនេះជាមួយសហរដ្ឋអាមេរិក ដោយផ្តល់ថា ទីក្រុងវ៉ាស៊ីនតោន​ ជួយកសាងបរិយាកាសនៃការជឿទុកចិត្ត។

លោក Pezeshkian បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ីរ៉ង់កំពុងព្យាយាមដើរលើ «ផ្លូវសន្តិភាព» ដោយផ្អែកលើ កថាខណ្ឌនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដោយបន្ថែមថា ឥឡូវនេះជាពេលវេលាដ៏ល្អបំផុតដើម្បីឈានដល់កិច្ចព្រមព្រៀង ព្រោះមានសាមគ្គីភាព អំណាច និងឯកភាពនៅក្នុងប្រទេស»។

លោកបានលេីកឡេីងថា «យើងប្តេជ្ញាចិត្តប្រើប្រាស់អនុស្សរណៈនៃការយោគយល់គ្នាជាមូលដ្ឋាន ដោយផ្តល់ថា សហរដ្ឋអាមេរិកលះបង់បរិយាកាសនៃការមិនទុកចិត្តដែលខ្លួនបានបង្កើត ហើយបរិយាកាសនៃការជឿទុកចិត្តត្រូវបានបង្កើតឡើង»។

លោកបានគូសបញ្ជាក់ពីការតបស្នងគ្នាក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា អ៊ីរ៉ង់នឹងផ្គូផ្គងការប្តេជ្ញាចិត្តរបស់ខ្លួនទៅនឹងកម្រិតនៃការអនុលោមតាមរបស់សហរដ្ឋអាមេរិក។

លោក​បាន​បន្ដថា ប្រសិនបើ​ភាគី​ម្ខាង​ទៀត​ព្យាយាម​ប្រើ​កម្លាំង​ អ៊ីរ៉ង់​នឹង​មិន​យល់ព្រម​ចំពោះ​រឿង​នោះ​ទេ ដោយ​បន្ថែម​ថា មូលដ្ឋាន​សម្រាប់​សកម្មភាព​របស់​អ៊ីរ៉ង់​នឹង​ស្ថិត​នៅ​ទីបំផុត​គឺ​ការ​សម្រេច​ចិត្ត​របស់​មេដឹកនាំ​កំពូលលោក​ Mojtaba Khamenei៕

ប្រែម្រួល​ ឈូក​ បូរ៉ា

To Top