រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ចប់មុខតំណែងមន្ត្រីរាជការ ២រូប ពាក់ព័ន្ធករណីបង្គោលភ្លើងមួយដើមតម្លៃ ៨លានរៀល
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីសម្រេចបញ្ចប់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពង់ឆ្នាំងចំនួន ២រូប ក្រោយពាក់ព័ន្ធករណីបង្គោលភ្លើងមួយដើមតម្លៃ ៨លានរៀល។

មន្ដ្រីទាំងពីររូបនោះ រួមមាន៖ ទី១លោក ហង្ស ពិសី ពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត កំពង់ឆ្នាំង។ ទី២- លោក វ៉ាន់ ថេន ពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រង បុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង៕




