Feature

ព្យុះទី២១ «អាតសានី» មិនមានឥទ្ធិពលផ្ទាល់លើកម្ពុជាទេ តែបង្កឱ្យមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ ផ្គររន្ទះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី២១ ឈ្មោះ អាតសានី កំពុងមានឥទ្ធិពល លើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។ តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ ។

ទោះបីជាយ៉ាងណា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប នៅតាមបណ្តាខេត្តមួយចំនួន ៕

To Top