Feature

ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុន កើនឡើងសម្រាប់ខែទីបួនជាប់ៗគ្នា ទោះបីជាមានឧបសគ្គនៅមជ្ឈិមបូព៌ា

បរទេស៖ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនទទួលបានការកើនឡើងសម្រាប់ខែទីបួនជាប់ៗគ្នា ខណៈដែលក្រុមហ៊ុនផលិតនៅតែមានភាពធន់ក្នុងការប្រឈមមុខនឹងឧបសគ្គពីជម្លោះនៅមជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា ក្រសួងឧស្សាហកម្មបានរាយការណ៍នៅថ្ងៃចន្ទថា ទិន្នផលបានកើនឡើង ០,១% ក្នុងខែកក្កដាធៀបនឹងខែមុន។ ការកើនឡើងនេះ ដែលបានកើតឡើងបន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង ១,៩% ក្នុងខែមុន បានលើសពីការរំពឹងទុក ខណៈដែលអ្នកសេដ្ឋកិច្ចបានព្យាករណ៍ថានឹងធ្លាក់ចុះ ០,៧%។ ផលិតកម្មបានកើនឡើង ៤,១% ពីមួយឆ្នាំមុន ធៀបនឹងការព្យាករណ៍សម្រាប់ការកើនឡើង ៣,៣%។

ការពង្រីកជាបន្តបន្ទាប់បង្ហាញថា ក្រុមហ៊ុនផលិតបានទប់ទល់នឹងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីមជ្ឈិមបូព៌ាបានល្អជាងការរំពឹងទុក។ អាជីវកម្មនានាបានប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើមប្រតិបត្តិការ ដែលមួយផ្នែកដោយសារតែការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែប្រាក់យ៉េនធ្លាក់បានជួយកាត់បន្ថយផលប៉ះពាល់នោះសម្រាប់អ្នកនាំចេញ។ សកម្មភាពនៅក្នុងវិស័យផលិតកម្មបានពង្រីកជារៀងរាល់ខែនៅឆ្នាំនេះ។

ប្រែសម្រួលៈ ណៃ តុលា

To Top