Feature

បទវិភាគ​៖ អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​នឹង​រួម​ចំណែក​កាន់​តែ​ធំ​ដល់​ការ​ជំរុញ​ដំណើរការនៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក

“ក្នុង​បរិបទ​បច្ចុប្បន្ននេះ គំនិត​ផ្តួច​ផ្តើមដែល​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើ​ង​ចំពោះ​ការអភិវឌ្ឍ​អង្គ​ការ​សហប្រតិបត្តិការ​សៀងហៃ​មានសារសំខាន់ជាក់ស្តែង​យ៉ាងខ្លាំង​” “គោលនយោបាយនិង​គំនិត​ផ្តួច​ផ្តើម​របស់​​លោក Xi Jinping ​ប្រធាន​រដ្ឋ​ចិន​នឹង​បន្ត​ធ្វើ​ឱ្យកាន់តែស៊ីជម្រៅនូវ​​ការតភ្ជាប់គ្នា​រវាង​រដ្ឋសមាជិកទាំង២៧នៃមហា​គ្រួ​សារអង្គការ​សហ​ប្រតិ​បត្តិការ​សៀងហៃ”​។ល។ នៅថ្ងៃទី១ ខែកញ្ញា កិច្ចប្រជុំលើកទី២៦ ​នៃ​ក្រុមប្រឹក្សាប្រមុខ​រដ្ឋ​​នៃ​អង្គការសហប្រតិបត្តិការសៀងហៃ(SCO) និងកិច្ចប្រជុំ​”SCO+”​បានធ្វើឡើង​នៅ​ទីក្រុង​ប៊ី​ស្គេក​រដ្ឋធានីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន។ លោក Xi Jinping ​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​សុន្ទ​រក​ថា​គន្លឹះ ដោយលើកឡើង​នូវគំនិត​ផ្តួច​ផ្តើម ៤​ចំណុច​ទាក់ទងនឹងការអភិវឌ្ឍនៃ​អង្គការ​សហ​ប្រ​តិប​ត្តិការ​សៀងហៃ ​និងសំណើ​៣​ចំណុច​ស្តីពីការដើរ​តួនាទីរបស់អង្គការ​សហប្រតិបត្តិការសៀងហៃ​ឱ្យ​បាន​​កាន់តែល្អ​ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។

“ប្រកាន់​ខ្ជាប់​ការ​អភិវឌ្ឍ​ជា​អាទិភាព​ ​ត្រួសត្រាយ​អនាគត​ដែល​មាន​វិបុល​ភាព​រួម​”​ “ប្រ​កាន់​ខ្ជាប់​សន្តិសុខ​ជា​ចម្បង ​និង​បង្កបរិយាកាស​សន្តិសុខ​ជាទូទៅ” “ប្រកាន់ខ្ជាប់​ការ​ចាត់ទុក​ប្រ​ជា​ជន​ជាស្នូល ​និង​បង្កើត​មូលដ្ឋានគ្រឹះ​​សម្រាប់​មិត្តភាព​គ្រប់ជំនាន់​” “ប្រកាន់​ខ្ជាប់​ការ​សន្ទ​នា​និង​ពិគ្រោះពិភាក្សា ​និង​កែលម្អ​អភិបាលកិច្ច​ដែលប្រ​កប​ដោយ​​យុត្តិធម៌​និង​មាន​សណ្តាប់​ធ្នាប់”។ គំនិត​ផ្តួច​ផ្តើម​ដែល​លោក Xi Jinping​ បាន​លើកឡើង​ទាំង​៤​នេះ​បាន​សំដៅ​ចំពោះ​ការ​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​សកល​ទាំង​៤ ដែល​បាន​រួម​ចំណែក​ជា​ផែន​ការ​ចិន​សម្រាប់​ជំរុញ​អង្គការ​សហប្រតិបត្តិការសៀងហៃ​ឱ្យ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់។

ការអភិវឌ្ឍគឺជាគន្លឹះសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងអស់។ បច្ចុប្បន្ននេះ រដ្ឋ​សមា​ជិកនៃ​SCOទាំងអស់កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍនិង​ស្តារ​ឡើង​វិញ​ ។ ក្នុងរយៈពេល៧​ខែដំបូងឆ្នាំនេះ ទំហំ​នាំចេញនាំ​ចូលសរុប​​របស់​ចិន​​ជា​មួយ​រដ្ឋ​សមា​ជិក​SCOផ្សេង​ទៀត​បានឈានដល់២.៤២ទ្រី​លានយន់ ដែលកើនឡើង១៤.៩​% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​។ ក្នុងកិច្ចប្រជុំកំពូលលើក​​នេះ ប្រទេសចិន​បាន​លើក​ឡើង​វិធានការ​សហប្រតិបត្តិការជា​ច្រើន​ ចាប់ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ប្រ​ពៃណី​ដូចជាពាណិជ្ជកម្ម​ វិនិយោគ ការតភ្ជាប់គ្នា​និង​ធនធានថាមពល ដល់ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការក្នុងវិស័យដែលងើប​ឡើង​ថ្មី​ដូចជាបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និង​ឧ​ស្សា​ហកម្ម​បៃតងជា​ដើម​ រហូត​ដល់​ការបង្កើតមជ្ឈមណ្ឌល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ច្រក​ព្រំ​ដែន​ចិន-SCO​នៅទីក្រុងធានជីន ប្រការ​ទាំងនេះសុទ្ធ​តែ​មានគោលដៅ​ជំរុញ​កិច្ចសហ​ប្រ​តិ​បត្តិការក្នុងតំបន់ឱ្យមាន​ភាព​កាន់តែស៊ីជម្រៅនិង​កាន់​តែ​រឹង​មាំ​។​

កិច្ចសហប្រតិបត្តិការសន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃ​SCO។ ប្រទេសចិន​បានស្នើឱ្យ​រួម​គ្នា​ប្រយុទ្ធប្រឆាំងនឹង”កម្លាំងជ្រុល​និយម​ទាំងបី”និងឧក្រិដ្ឋកម្មឆ្លងដែនដែល​មាន​ការ​រៀបចំ​ចាត់​ចែង ទប់ស្កាត់យ៉ាងតឹងរ៉ឹងចំពោះ​​កម្លាំងខាងក្រៅដែល​នឹង​​​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​រប​ស់​រដ្ឋសមា​ជិក​នានា​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខនយោបាយ ​និងបំផ្លាញ​ដល់ស្ថិរភាព​ក្នុង​តំប​ន់ គាំទ្រដល់ការពង្រឹងទំនាក់ទំនង​ភាពជាដៃគូពហុភាគីអំពី​សន្តិសុខនុយក្លេអ៊ែរ គាំ​ទ្រ​ការ​ដាក់​ឱ្យប្រើ​ប្រាស់​”មជ្ឈមណ្ឌលសន្តិសុខទាំងបួន”របស់SCOក្នុង​ពេល​ឆាប់ៗ។ល។ គំនិ​ត​ផ្តួចផ្តើម​ទាំងនេះនឹងពង្រឹង”បណ្តាញសន្តិសុខ”បន្ថែមទៀត លើកកម្ពស់​សមត្ថភាព​របស់​រដ្ឋ​សមាជិកក្នុងការឆ្លើយតបនឹងការគំរាមកំហែងនិងបញ្ហាប្រឈមផ្នែក​សន្តិសុខ ដើម្បី​គាំ​ពារ​សន្តិភាពនិងភាពសុខសាន្តក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។

បច្ចុប្បន្ននេះ តុល្យភាពនៃ​កម្លាំង​អន្តរជាតិមាន​ការ​កែសម្រួលយ៉ាងស៊ីជម្រៅ ហើយ​និន្នា​ការ​ឆ្ពោះទៅរក​ពហុប៉ូលភាវូបនីយកម្ម​គឺមិន​អាច​ដើរ​បញ្ច្រាស​បានទេ​​។ អង្គការ​សហ​ប្រ​តិ​បត្តិការ​សៀងហៃ(SCO)ដែលកាន់​តែ​មានសាមគ្គីភាព ​និងកាន់​តែ​មាន​ភាព​រស់​រវើក​ គឺ​មាន​សមត្ថ​ភាពពេញលេញក្នុង​ការរួមចំណែកកាន់តែច្រើនដល់ការជំរុញដំណើរ​ការ​នៃ​ការ​ធ្វើ​ពហុ​ប៉ូលភាវូបនីយកម្ម​​ពិភពលោក។ ប្រទេសចិននឹងបន្តធ្វើការជាមួយ​រដ្ឋ​សមាជិក​ផ្សេង​ទៀត​នៃមហា​គ្រួសារSCO ប្រកាន់​ខ្ជាប់​”ស្មារតីសៀងហៃ” អនុវត្តគំនិតផ្តួចផ្តើមសកល​សំខាន់​ៗ​ចំនួនបួន និងបន្តរួមចំណែកជា​តម្រិះ​ប្រាជ្ញានិង​ផែនការ​ចិន​ដល់​ការ​ជំរុញ​ការ​កែ​លម្អ​អភិបាលកិច្ចសកល និងកសាងសហគមន៍​ជោគវាសនា​រួម​សម្រាប់​មនុស្ស​ជាតិ៕

To Top