Feature

​សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន​ដើម្បីអបអរសាទរខួប​៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-អេហ្ស៊ីប​បា្ររព្ធឡើងនៅក្រុងគែរ​

ក្នុង​ឱកាស​ដែល​​លោក Xi Jinping ប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​នៅ​អេហ្ស៊ីប​​​ ​សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន​ដើម្បីអបអរសាទរខួប​៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-អេហ្ស៊ីប ដែល​សហការរៀបចំ​ដោយ​អគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​ក្រសួង​ព័ត៌មាន​អេហ្ស៊ីប​​បាន​​បា្ររព្ធ​ធ្វើ​ឡើ​ងនៅក្រុងគែរ​ រដ្ឋធានី​អេហ្ស៊ីប​នៅ​ថ្ងៃទី ១ ខែ​កញ្ញា ​។  ​

លោក Abdel Fattah El-Sisi​  ​​ប្រធានាធិបតីអេហ្ស៊ី​បានផ្ញើសារលិខិត​សាទរ​។ ​សមិទ្ធផល​សហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​ត្រូវ​បាន​ផ្សព្វផ្សាយ​​ក្នុងសកម្មភាពនេះ​។

លោក  ​Shen Haixiong ​​​អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​ (CMG) ​​បាន​​លើកឡើង​ថា​   ​​សកម្មភាព​មួយនេះ​ជា​វិធានការ​ជាក់ស្តែង​មួយ​សម្រាប់​អនុវត្ត​​គំនិត​ឯកភាព​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ចិន-អេហ្ស៊ីបឱ្យ​កាន់តែស៊ីជម្រៅ។ ​​ប្រព័ន្ធ​សារព័ត៌មាន​បាន​​ដើរតួនាទី​ពិសេស​ក្នុងការ​បង្កើន​ការផ្លាស់ប្តូរ​​រវាង​ប្រជា​ជន​និងប្រជាជន ​​​​​​បង្កើន​មេត្រីភាព​ និង​​ទំនុកចិត្ត​គ្នា  ​។ ​

អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​នឹង​បន្ត​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែងជាមួយ​គ្រប់​មជ្ឈដ្ឋាន​នៃ​អេហ្ស៊ីប  ​នឹង​ចាប់ដំណើរ​ការ​ការ​សហការ​ថត​និងផលិត​កម្មវិធី​មួយចំនួន​ដូចជា« ពន្លឿន​កិច្ចប្រតិបត្តិការចិន-អេហ្ស៊ីប»  «ចម្លើយនៅចិន»​ ព្រមទាំង​ចាប់​ដំណើរការ​សកម្មភាពចាក់បញ្ចាំង​ភាពយន្តឆ្នើមចិន​នៅ​អេហ្ស៊ីប​​ក្រោម​ប្រធានបទ​«ភាពយន្តផ្លូវសូត្រ» ​ ​​ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​ជាមួយ​​មហោស្រព​ភាពយន្តអន្តរជាតិគែរ ​ដើម្បី​​គាំទ្រ​ការផ្លាស់ប្តូរ​និង​ការ​រៀនសូត្រពីគ្នា​រវាង​អរិយធម៌​​​៕​​​

To Top