កម្មធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» (ភាសាអារ៉ាប់) ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់អេហ្ស៊ីប
ថ្ងៃទី ១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយនៃកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» (ភាសាអារ៉ាប់) ដែលផលិតដោយអគ្គស្ថាននីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានប្រារព្ធឡើងនៅក្រុងគែររដ្ឋធានីអេហ្ស៊ីប។
លោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីបានផ្ញើសារលិខិតសាទរការចាក់ផ្សាយកម្មវិធីនេះដោយលើកឡើងថា ជាង ១០ ឆ្នាំកន្លងមក ខ្ញុំ និងលោកប្រធានរដ្ឋ Xi Jinping បានពួតដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងនិងពង្រីកមិត្តភាពអេហ្ស៊ីប-ចិនឥតឈប់ឈរ។ រំពឹងទុកថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនលើកនេះ អាចចាប់ផ្តើមដំណាក់កាលថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
ប្រទេសយើងទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាដើម្បីពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យកាន់តែច្រើន។ រំពឹងទុកថា ប្រទេសយើងទាំងពីរអាចបន្តវេនមិត្តភាពដ៏ជ្រាលជ្រៅ និងកិច្ចសហប្រតិបត្តិការ ដែលបានបន្តមករាប់សិបឆ្នាំមកហើយ ដើម្បីនាំមកនូវវិបុលភាព និងវឌ្ឍនភាពកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជានាំមកនូវការអភិវឌ្ឍ និងសន្តិភាពដល់ពិភពលោក៕
